ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ថៃ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​​ស្រី​២៣​នាក់​ បម្រុង​លួច​ឆ្លង​ដែន​មក​កម្ពុជា និង​មាន​ផ្ទុះ​អាវុ.ធ ​​របួ.ស​មេខ្យល់​ថៃ​ម្នាក់

10 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​សមត្ថ​កិច្ច​ថៃ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​.​ស្រី​២៣​នាក់​បម្រុង​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​មាន​ផ្ទុះអាវុធ​បណ្តាល​របួស​មេខ្យល់​ថៃ​ម្នាក់​ដែល​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​ ក្បែរ​ព្រំដែន​ភូមិ​សា​ស្គ្រ​ភូមិ​.​ឃុំ​ខ្លោង​ណាំ​សៃ ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ​។ ព័ត៌មាន​ទទួល​បានដឹង​ថា​ ​មាន​ផ្ទុះអាវុធ​ក្បែរ​ព្រំដែន​ក្នុង​ទឹកដី​ថៃ​នៅ​ម៉ោង​១១​យប់​បណ្តាល​អោយ​របួស​ម្នាក់​បុរស់​ជនជាតិ​ថៃ​ជា​មេខ្យល់​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​.​ស្រី​ចំនួន​២៣​នាក់​ដែល​ជា​ជនជាតិ​ថៃ​ដែល​ព្យាយាម​លួច​ឆ្លង​ដែន​ចូល​ម​កម្ពុជា​ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​សមត្ថ​កិច្ច​ថៃ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​.​ស្រី​២៣​នាក់​បម្រុង​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​មាន​ផ្ទុះអាវុធ​បណ្តាល​របួស​មេខ្យល់​ថៃ​ម្នាក់​ដែល​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​ ក្បែរ​ព្រំដែន​ភូមិ​សា​ស្គ្រ​ភូមិ​.​ឃុំ​ខ្លោង​ណាំ​សៃ ស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត ខេត្ត​ស្រៈ​កែវ​ប្រទេស​ថៃ​។

ព័ត៌មាន​ទទួល​បានដឹង​ថា​ ​មាន​ផ្ទុះអាវុធ​ក្បែរ​ព្រំដែន​ក្នុង​ទឹកដី​ថៃ​នៅ​ម៉ោង​១១​យប់​បណ្តាល​អោយ​របួស​ម្នាក់​បុរស់​ជនជាតិ​ថៃ​ជា​មេខ្យល់​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​.​ស្រី​ចំនួន​២៣​នាក់​ដែល​ជា​ជនជាតិ​ថៃ​ដែល​ព្យាយាម​លួច​ឆ្លង​ដែន​ចូល​ម​កម្ពុជា​ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។

នៅ​ពេល​ដែល​សមត្ត​កិច្ច​ថៃ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​.​ស្រី​២៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្យល់​ថៃ​ដែល​រង​របួស​ក្រោយ​ដឹក​ជនជាតិ​ថៃ​ប្រមាណ​ជាង​៣០​នាក់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​ចំនួន​៣​គ្រឿង​នៅ​ពេល​មក​ដល់​ក្បែរ​ព្រំដែន​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ថៃ​ស្ទាក់​កាក់​រថយន្ត​មិន​ឈប់​បាន​ផ្ទុះអាវុធ​បណ្តាល​របួស​មេខ្យល់​ថៃ​ម្នាក់ ហើយ​ត្រូវ​បាន​រត់​បែក​ហ្វូង​គ្នា​ចូល​ព្រៃ​និង​ឃាត់ខ្លួន​បាន​២៣​នាក់​ក្នុង​នោះ​មាន​មេខ្យល់​ថៃ​ម្នាក់​រង​របួស​។

ក្រោយ​សមត្ត​កិច្ច​ថៃ​ឃាត់​ជនជាតិ​ថៃ​ប្រុស​.​ស្រី​ចំនួន​២៣​នាក់​សាកសួរ​ តាម​ចម្លើយ​ពួក​គាត់​មាន​បំណង​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដើម្បី​ធ្វើ​ការងារ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មក​តាម​រយៈពេល​មេខ្យល់​ថៃ​ជូន​ឆ្លង​ដែន​ហើយ​មាន​មេខ្យល់​កម្ពុជា​ចាំ​ទទួល​ដឹក​ជញ្ជូន​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​ម្នាក់​អស់​តំលៃ​៤.០០០​ទៅ​៥.០០០​បាត ហើយ​ត្រូវ​បាន​សមត្ត​កិច្ច​ថៃ​ចាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ