ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះ​បឋមសិលា​សាងសង់​សួនច្បារ ឆ្នេរទន្លេ​វ៉ៃ​គោ​៩៧៥​ម៉ែត្រ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា ខេត្ត​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា សាងសង់ ច្រាំង​ទន្លេ​វ៉ៃ​គោ ផ្នែក​ខាងលិច (​ទំនប់​តា​ណេ​ង​) ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី នាយក នាយករង រដ្ឋបាល សាលាខេត្ត ប្រធាន មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង លោក​អភិបាលក្រុង ស្វាយ​រៀង និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ សូម​បញ្ជាក់​ថា ច្រាំង​ទន្លេ ដែល​ត្រូវ​ស្ថាបនា​ពេល​នេះ​មាន​ប្រវែង ៩៧៥​ម៉ែត្រ និង​មាន​រៀបចំ​ក្រាល​ការ៉ូឡា សួនច្បារ ដាំ ដើមឈើ លម្អ​កន្លែង​ហាត់ប្រាណ។

ព្រមទាំង​មាន​រៀបចំ​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ប្រណាំងទូក​ហើយ ការ​អភិវឌ្ឍ និង​កែ​លម្អ​ច្រាំង​ទន្លេ​វ៉ៃ​គោ​នេះ គឺជា​គម្រោង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ របស់​រដ្ឋបាល ខេត្ត​ក្នុង​គោលបំណង​លើកកម្ពស់ សោភ័ណ​ភាព ក្នុង​ក្រុង និង​បង្កើត​នូវ​លំហ​ទីក្រុង​បៃតង​សម្រាប់​ជាទី កម្សាន្ត​លំហែ​អារម្មណ៍ និង​ហាត់​កីឡា​ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក ក្នុង​កិច្ច​លើកកម្ពស់ សុខុមាលភាព របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ហើយ​ក៏​ជា​សំណង់ ប្រ​ត្តិ​សាស្ត្រ សម្រាប់​ខេត្តស្វាយរៀង​ផង​ដែរ​។

ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ​រដ្ឋបាល​ខេត្ត​សង្ឃឹម ជឿជាក់ យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ខេត្ត​ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ស្វាយ​រៀង នឹង អបអរសាទរ​ទទួលយក​សមិទ្ធ​ថ្មី​ដែល​ជា​ប្រយោជន៍​រួម​នេះ​ដោយ​ក្ដី​រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ