ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កត្តា​គរសំរាមចោល​បែបនេះ ធ្វើឱ្យ​លោកមេភូមិ​បឹងបាសាក​រងការរិះគន់

5 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​លើ​ផ្លូវ​ខ្នង​ទំនប់ ស្ថិត​ក្នុងភូមិ​បឹង​បា​សាក់​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ ​ត្រូវ​បាន​គេ​មើលឃើញ​ មាន​មនុស្ស​ខិលខូច​បាន​យក​សំរាម​មក​បោះចោល​ពាស​វាល​ពាស​កាល​ និង​ជះក្លិន​ស្អុយអាសោចន៍រាល់ថ្ងៃ​ ​។…

ខេត្តកំពង់ចាម ៖ នៅ​លើ​ផ្លូវ​ខ្នង​ទំនប់ ស្ថិត​ក្នុងភូមិ​បឹង​បា​សាក់​ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ ​ត្រូវ​បាន​គេ​មើលឃើញ​ មាន​មនុស្ស​ខិលខូច​បាន​យក​សំរាម​មក​បោះចោល​ពាស​វាល​ពាស​កាល​ និង​ជះក្លិន​ស្អុយអាសោចន៍រាល់ថ្ងៃ​ ​។ ​កត្តា​នេះ​ ត្រូវ​​គេ​មើលឃើញ​ អាជ្ញាធរ​មូលដ្ឋាន ​ពិសេស​លោក​មេ​ភូមិ​បឹងបា​សាក់ ហាក់បីដូចជា​មិន​អើពើ​​យកចិត្តទុកដាក់លើ​​រឿងនេះទាល់តែសោះ ​។

អ្នកស្រី ​ឃាង ស៊ី​ផា​ន​ ចៅសង្កាត់​សំបួរមាស បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា នៅ​តាម​ជម្រាល​ផ្លូវ​ខ្នង​ទំនប់​ក្នុងភូមិ​បឹង​បា​សាក់​នេះ ត្រូវ​បាន​មនុស្ស​ខ្វះ​គំនិត​បាន​ច្រក​សំរាម​ទាំង​ថង់​ៗ​ដឹក​តាម​ម៉ូតូ​យក​មក​បោះចោល​ឡើង​គរ ព្រមទាំង​ជះក្លិន​ស្អុយ ដោយ​មើលឃើញ​បែប​នេះ​កម្លាំង​សង្កាត់​បាន​ចុះ​ប្រមូល​ដុត​ចោល​ជា​ញឹកញាប់​ទៀត​ផង​ពេល​កន្លង​ទៅ​ ។

អ្នកស្រី​ចៅសង្កាត់​សំបូ​រមាស​ប្រាប់​បន្ត​​​ទៀត​ថា ក្រោយ​ពី​សំអាត​រួចរាល់​ក៏​បាន​លើក​ស្លាក​ដាក់​វាយ​ភ្ជាប់​ដោយ​ដែកគោល​ និង​ដើមឈើ​សរសេរ​ថា ​ជន​ណា​ដែល​យក​សំរាម​មក​បោះចោល​ទី​នេះ​នឹង​ត្រូវ​ផាកពិន័យ​១​លាន​រៀល​។​ ក្រោយ​ពី​ដាក់​ស្លាក​សញ្ញា​បែប​នេះ​ ឃើញ​ថា​មាន​សភាព​ស្ងប់ស្ងាត់​២​ទៅ​៣​ខែដែរ ​ប៉ុន្តែ​​មិនដឹង​ជា​ជន​ណា​​ទៅ​លួច​ដោះ​ស្លាក​សញ្ញា​នោះ ​យក​ទៅ​បាត់​ហើយ​សំរាម​ទាំង​ថង់​តូច​ធំ ត្រូវ​បាន​គេ​យក​មក​បោះចោល​នៅ​ទី​នេះ​ដដែល​។

តាម​ការ​កត់សម្គាល់​មើល​ក្រុម​អ្នក​ដែល​បោះ​សំរាម​ គឺជា​ប្រភេទ​មនុស្ស​ដែល​មិន​ព្រម​ដាក់​បង់​ខែ​ថ្លៃ​សំរាម​​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ គឺ​អ្នក​នៅ​ទួល​ស្រែ​និង​អ្នក​នៅ​តា​មៀង​ក្នុងស្រុក​កំពង់សៀម បាន​ដាក់​តាម​ម៉ូតូ​យក​មក​បោះចោល​នៅ​ពេល​យប់​ស្ងាត់​ ឬ​ក៏​យប់​ទៀប​ភ្លឺ​ ។

សូម​បញ្ជាក់​ថា​ កន្លង​ទៅ​ អ្នកស្រី​បាន​ឲ្យ​កម្លាំង​ប្រជា​ការពារ​នៅ​ចាំ​ឃ្លាំមើល​ក្រែង​មាន​ជន​ណា​យក​សំរាម​​មក​បោះចោល​ តែ​ដល់​ពេល​ប្រជា​ការពារ​ចេញ​ទៅ​ផ្ទះ​បាត់ ​ក៏​មាន​ក្រុម​មនុស្ស​ខិលខូច​បាន​យក​សំរាម មក​បោះចោល​ទី​នេះ​ដដែល​ដោយ​មិន​ខ្វល់​ ។

ជាមួយ​នោះ​ លោក​លី សុវណ្ណ​ អភិបាលក្រុង​កំពង់ចាម មាន​គម្រោង​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​បង់ថ្លៃសំរាម​​ដោយ​វេច​ខ្ចប់​ដាក់​ថង់​ត្រឹមត្រូវ​នៅ​តាម​មុខ​ផ្ទះ​គឺ​មានកម្ម​ករ​ដែល​ប្រមូល​។​តាម​តំបន់​នីមួយ​ៗ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​បរិស្ថាន​ស្អាត​។

ចំណែក​លោក​នួន គង់​ស​ល្យ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះសន្តិភាព ​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ដោយ​ទូរ​សព្ទ​របស់​លោក​ជាប់រវល់​រហូត​…​ ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ