ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ ! Messi ទទូច​ឱ្យ Barcelona ចុះ​កុង​ត្រាយ​កជើង​ខ្លាំង​រួម​ជម្រើសជាតិ​១​រូប

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​សុំ​ក្លិប​របស់​ខ្លួន​ឲ្យ​ចុះ​កុងត្រា​យក​មិត្ត​រួម​ក្រុម​ជម្រើសជាតិ Cristian…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​សុំ​ក្លិប​របស់​ខ្លួន​ឲ្យ​ចុះ​កុងត្រា​យក​មិត្ត​រួម​ក្រុម​ជម្រើសជាតិ Cristian Pavon ។

Pavon អាយុ​២២​ឆ្នាំ ដែល​បាន​លេង​នៅ World Cup ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ធ្វើ​ឲ្យ​ក្លិប​ជា​ច្រើន​ពេញចិត្ត​ចង់បាន ។ មាន​ព័ត៌មាន​ខ្លះ​ថា ក្លិប​បច្ចុប្បន្ន​របស់​គេ Boca Juniors បាន​អនុញ្ញាត​ឲ្យ Barcelona ចូល​ប្រសិនបើ​គេ​ចង់​នាំ​យក​តារា​ឆ្នើម​រូប​នេះ​ទៅ​កាន់ Camp Nou បើ​ទោះបីជា​មាន​ក្លិប​ជា​ច្រើន​ទៀត​ពេញចិត្ត Pavon ដែរ​ក៏​ដោយ ។

ក្លិប​កាំភ្លើង​ធំ Arsenal ក៏​បាន​កំពុង​តែ​តាម​មើល​កីឡាករ​អា​ហ្ស​ង់​ទី​ន​ម្នាក់​នេះ​ដែរ​ទាំង​ដឹង​ថា​ថ្លៃផ្តាច់​​កុងត្រា​នៅ​ក្លិប​ចាស់​មាន​តម្លៃ ៤២.៥​អឺ​រ៉ូ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Pavon បាន​រក​គ្រាប់​បាល់​២២​គ្រាប់​ជូន​ក្លិប Boca ក្នុង​ការ​ប្រកួត​៨១​ដង តាំងពី​ចូល​លេង​ដំបូង​ក្នុង​ឆ្នាំ​២០១៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ