ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ring Girl អាស៊ី​ម្នាក់​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយ​ជំនួប Crawford ឈ្នះ Canelo

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កញ្ញា Red Dela Cruz ដែល​ជា​អតីត​បុគ្គលិក​ការិយាល័យ​ជនជាតិ​ហ្វី​លី​ពី​ន កាលពី​ពេល​ថ្មី​ៗ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា Ring…

សហរដ្ឋអាមេរិក ៖ កញ្ញា Red Dela Cruz ដែល​ជា​អតីត​បុគ្គលិក​ការិយាល័យ​ជនជាតិ​ហ្វី​លី​ពី​ន កាលពី​ពេល​ថ្មី​ៗ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា Ring Girl (​នារី​កាន់​ស្លាក​ទឹក​ការ​ប្រកួត​) អំឡុង​ពេល​ការ​ប្រកួត​ប្រដាល់សេរី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក Super Middleweight ដ៏​កក្រើក​រវាង​អ្នក​ប្រដាល់​ឆ្នើម​ម៉ិ​ក​ស៊ិ​ក Canelo Alvarez និង​អ្នក​ប្រដាល់​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក Terence Crawford កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា កន្លង​ទៅ​។

មុន​ពេល​ការ​ប្រកួត​នៅ​កីឡដ្ឋាន Allegiant នាទី​ក្រុង Las Vegas ឈាន​ចូល​មក​ដល់ កញ្ញា Red Dela Cruz បាន​ចែករំលែក​សារ​ដ៏​រំភើប​មួយ​លើ​បណ្ត​ញាស​ង្គ​ម Instagram របស់​នាង​ថា «​សូម​ថ្លែងអំណរគុណ​ចំពោះ​ឱកាស​ក្លាយជា Ring Girl នៅ​ឯ​កីឡដ្ឋាន Allegiant សម្រាប់​ការ​ប្រកួត​រវាង Canelo នឹង Crawford !!!» សារ​នេះ​ទទួល​បានការ​ចូល​ចិត្ត និង​ការ​បញ្ចេញមតិ​ជា​ច្រើន ដែល​ភាគច្រើន​លើក​សរសើរ​ពី​សម្រស់​របស់​នាង​ថា ល្អ​ឥត​ខ្ចោះ​។

ស្ថិត​នៅ​វ័យ​៣៥​ឆ្នាំ Dela Cruz ធ្លាប់​ធ្វើ​ការងារ​៨​ម៉ោង​ក្នុង​១​ថ្ងៃជា​បុគ្គលិក​ការិយាល័យ​នៅ​ក្រុមហ៊ុន​មួយ មុន​ពេល​ផ្លាស់​ប្តូ​រម​ប្រ​ឡុ​ក​នៅ​ក្នុង​ពិភព​កីឡា​ក្នុង​នាម​ជា Ring Girl​។ ភាព​ល្បីល្បាញ​របស់​នាង​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១៥ នៅ​ពេល​ដែល​នាង​បាន​ឈ្នះ​ពានរង្វាន់ UFC Octagon Girl Search នៅ​អាស៊ី គឺជា​ការ​ប្រកួត​រៀបចំ​ឡើង​ដោយ UFC ដើម្បី​ស្វែងរក​នារី​ស្រស់​ស្អាត​ពោរពេញ​ដោយ​ទេព​កោសល្យ​ថ្មី សម្រាប់​តំណែង Ring Girl​។ តាម​រយៈ​ជ័យជម្នះ​នេះ Dela Cruz បាន​ក្លាយជា Ring Girl ជនជាតិ​ហ្វី​លី​ពី​ន​ដំបូង​គេ​ដែល​បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ UFC ហើយ​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​របស់ UFC ជិត​១០​ឆ្នាំ ចាប់តាំងពី​ពេល​នោះ​។

មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន Dela Cruz បាន​បន្ត​អាជីព​ជា​តារា​បង្ហាញ​ម៉ូត និង Ring Girl ដើម្បី​បំពេញ​ក្តី​ស្រមៃ​ម្តាយ​របស់​នាង​ក្នុង​ការ​ក្លាយជា​រាជ​នី​សម្រស់​នៃ​ការ​ប្រកួត​បរ​វ​កញ្ញា​។ នាង​បាន​ប្រាប់​កាសែត Daily Mail ថា «​ឥឡូវនេះ ខ្ញុំ​កំពុង​តែ​រស់នៅ​ក្នុង​ក្តី​សុបិន​នោះ ខ្ញុំ​ដើរ​តាម​គន្លង​នេះ​សម្រាប់​ខ្លួនឯង ប៉ុន្តែ​ក៏​ដើម្បី​ធ្វើ​ឱ្យ​ម្តាយ​ខ្ញុំ​មាន​មោទនភាព​ផង​ដែរ​»​។

នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម Super Middleweight នៅ​កីឡដ្ឋាន Allegiant កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា កីឡាករ Terence Crawford បាន​យកឈ្នះ​លើ​កីឡាករ Canelo Alvarez តាម​រយៈ​ការ​សម្រេច​ចិត្តជា​ឯកច្ឆ័ន្ទ​ពី​ចៅក្រម ១១៦-១១២, ១១៥-១១៣ និង ១១៥-១១៣ ក្រោយ​បញ្ចប់ ១២ ទឹក​ដ៏​ស្វិតស្វាញ​។

ស្ថិត​ក្នុង​វ័យ​៣៧​ឆ្នាំ Crawford បាន​ឈ្នះ​ខ្សែក្រវាត់ WBA, WBC, IBF, WBO និង The Ring ទាំងអស់​របស់ Canelo ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម Super Middleweight ថ្មី​របស់​ពិភពលោក​។ កំណត់​ត្រា​អាជីព​របស់ Crawford ឥឡូវនេះ​គឺ ៤២​ប្រកួត ឈ្នះ​ទាំងអស់ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​សរុប​ចំនួន ៣១ លើក​។

ប្រភព​ពី​កាសែត New York Times បានឱ្យ​ដឹង​ថា Canelo Alvarez រកបាន​ចន្លោះ​ពី ១០០ ទៅ ១៥០​លាន​ដុល្លារ ខណៈ​ដែល Terence Crawford ទទួល​បាន​យ៉ាង​ហោច​ណាស់ ១០​លាន​ដុល្លារ​ពី​ជំនួប​ដ៏​កក្រើក​វិស័យ​ប្រដាល់សកល​ពិភពលោក​រវាង​អ្នក​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា កន្លង​ទៅ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ