រាជធានីភ្នំពេញ ៖ ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករជើងខ្លាំងវ័យក្មេង ជា ល័ក្ខលៀត បង្គោលខៀវ មកពីអមតៈគុនខ្មែរ ខេត្តសៀមរាប ត្រូវគេឃើញដួលខ្ពោកមិនខុសពីគោចាស់នោះទេ បន្ទាប់ពីត្រូវមួយដៃពេញទំហឹងរបស់កីឡាករ ពុទ្ធ ភារិន្ទ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
ការប្រកួតមួយនេះ ដ្បិតថា ជាកីឡាករក្មេងប៉ះក្មេង ប៉ុន្តែអ្នកណាក៏សរសើរថា គេមានថ្វីដៃល្អនោះដែរ ជាពិសេសក្នុងពេលការប្រកួតមិនទាន់បានឡើងកំដៅផង ក៏ឈានដល់ការកំណត់ចាញ់ឈ្នះ។
ការប្រកួតរវាងកីឡាករទាំងពីរនេះ ត្រូវបានបញ្ចប់ត្រឹមទឹកទី១ប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលការប្រកួតគឺថា ជក់ចិត្តតាំងពីវិនាទីដំបូង ដោយសារតែទាំងបង្គោលខៀវ និងក្រហម សុទ្ធតែមានថ្វីដៃល្អរៀងខ្លួន។ កីឡាករបង្គោលក្រហមដែលត្រូវគេឃើញដួលមិនចាញ់គោចាស់ នៅដើមការប្រកួតវាយត្រូវគូប្រកួតច្រើនណាស់ ដោយគេវាយត្រូវសុទ្ធតែចំកន្លែងគោលដៅធ្វើឱ្យអ្នកទស្សនាលាន់មាត់សរសើរនោះផង។
សម្រែកនៃការគាំទ្រកាន់តែមានសន្ទុះខ្លាំងឡើង បន្ទាប់ពីការប្រកួតរបស់ពួកគេ គឺបង្គោលខៀវវាយគេត្រូវច្រើនកន្លែង ប៉ុន្តែចុងក្រោយបែរជាសន្លប់ខ្លួនឯង ដោយគ្រាន់តែត្រូវបង្គោលខៀវវាយត្រូវមួយដៃ។ កីឡាករបង្គោលខៀវត្រូវគេឃើញលោកអាជ្ញាកណ្ដាលរាប់ដល់១០ទៅហើយ នៅតែមិនអាចក្រោករួច ហើយថែមទាំងដួលដល់ថ្នាក់រង្វេងវង្វាន់នោះផង ដោយសារតែមួយដៃដែលបង្គោលខៀវវាយត្រូវ គឺត្រូវចំសៀតផ្កា ដែលជាចំណុចសំខាន់។
ការប្រកួតរបស់គូនេះ បានធ្វើឱ្យម្នាក់ៗលាន់មាត់ ជាពិសេសជាមួយនឹងកណ្ដាប់ដៃក៏ខ្លាំងរបស់អ្នកឈ្នះ ដែលវាយតែមួយដៃគឺអាចធ្វើឱ្យបង្គោលក្រហមវ័យក្មេងដួលដូចគោចាស់ នៅលើសង្វៀន។
ចំណែកលោកញាណ សុធី អ្នករៀបចំការប្រកួតបញ្ជាក់ថា ការប្រកួតមួយគូនេះវាយល្អ ហើយបើទោះជាបើកឆាកទឹកទី១ មិនទាន់ចប់ផង ក៏ស្រាប់តែរកឃើញចាញ់ឈ្នះ ប៉ុន្តែលោកថាការប្រកួតរបស់ពួកគេល្អមើល និងធ្វើអោយអ្នកគាំទ្រអស់ចិត្ត៕
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...