ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច Manny Pacquiao ផ្តួល​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ WBA ត្រឹម​ទឹក​ទី​៧

5 ឆ្នាំ មុន

នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ខ្លា​កំណាច​ប្រចាំ​ទ្វីបអាស៊ី Manny Pacquiao បាន​ឡើង​សង្វៀន​ជា​ថ្មី​ដើម្បី​វាយ​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ពី​កីឡាករ​អា​ហ្ស​ង់​ទី​ន Lucas…

នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ខ្លា​កំណាច​ប្រចាំ​ទ្វីបអាស៊ី Manny Pacquiao បាន​ឡើង​សង្វៀន​ជា​ថ្មី​ដើម្បី​វាយ​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ពី​កីឡាករ​អា​ហ្ស​ង់​ទី​ន Lucas Matthyss ។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​បាន​ឡើង​នៅ​សង្វៀន Axiata Arena ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​បាន​ចំនួន​១៤៥០០​នាក់ ស្ថិត​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​កីឡាករ​ប្រដាល់សកល​ជនជាតិ​ហ្វី​លី​ពី​ន Manny Pacquiao នឹង​ទទួល​បាន២​លាន​ដុល្លារ ស្រប​ពេល​ម្ចាស់​ខ្សែក្រវាត់ Lucas Matthysse ទទួល​បាន ៥០០,០០០​ដុល្លារ ។​

​ការ​ប្រកួត​ចាប់ផ្តើម​ដំបូង​នៅ​ទឹក​ទី​១ ទី​២ និង​ទី​៣ ខ្លា​កំណាច​ប្រចាំ​ទ្វីបអាស៊ី Manny Pacquiao បើក​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង ដោយ​បាន​ធ្វើ​ឱ្យជើង​ខ្លាំង Lucas Matthyss ត្រូវ​អាជ្ញាកណ្តាល​រាប់​ម្តង​នៅ​ក្នុង​ទឹក​ទី​៣​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហោ​កញ្ជ្រៀវ​ពេញ​សង្វៀន Axiata Arena តែ​ម្តង ។ ចូល​ដល់​ទឹក​៥​ក្នុង​ចំណោម​១២​ទឹក Manny Pacquiao ប្រើ​កណ្តាល​ដៃ​របស់​ខ្លួន​វាយ​សម្រុក​បន្ត​ធ្វើ​ឱ្យ Lucas Matthyss រាប់​ជា​លើក​ទី​២ ។​

មិន​ឱ្យ​អ្នកគាំទ្រ​ខ្លួន​អស់សង្ឃឹម​ Manny Pacquiao វាយ​ទាល់តែ​ធ្វើ​ឱ្យ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ពី​កីឡាករ​អា​ហ្ស​ង់​ទី​ន Lucas Matthyss លុតជង្គង់​ចុះចាញ់​ត្រឹមតែ​ពាក់កណ្តាល​ទឹក​ទី​៧ ធ្វើ​ឱ្យ​ Manny Pacquiao ដណ្តើម​ខ្សែក្រវាត់​បាន​សម្រេច ក្លាយជា​ម្ចាស់​ជើង​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA ៕