ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​9យ៉ាង​ដែល​នាំឱ្យ​ខូច​ធ្មេញ​

11 ឆ្នាំ មុន

ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​មាត់​ធ្មេញ​​គឺ​ជា​រឿង​សំ​ខាន់​បំ​ផុត​ ដ្បិត​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ធ្មេញ​ទាំង​៣២​មានពណ៌​សដូច​គុជ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​អ្នក​ក្នុង​ការ​ទំ​ពារ​អាហារបាន​ស្រួល​ និយាយ​បាន​ច្បាស់​ ជា​ពិ​សេស​ជួយ​ឱ្យ​អ្នក​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ទៀត​ផង ។

ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​មាត់​ធ្មេញ​​គឺ​ជា​រឿង​សំ​ខាន់​បំ​ផុត​ ដ្បិត​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ធ្មេញ​ទាំង​៣២​មានពណ៌​សដូច​គុជ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​អ្នក​ក្នុង​ការ​ទំ​ពារ​អាហារបាន​ស្រួល​ និយាយ​បាន​ច្បាស់​ ជា​ពិ​សេស​ជួយ​ឱ្យ​អ្នក​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ទៀត​ផង ។

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា អនា​ម័យ​មាត់​ធ្មេញ​សំ​ខាន់​ខ្លាំង​ណាស់​សម្រាប់​សុខ​ភាព​ជា​ទូ​ទៅរបស់​មនុស្ស​ម្នាក់​ៗ​ ។ ក្រៅ​ពី​បំ​បាត់​ខ្យល់​ដក​ដង្ហើម​មិន​ល្អ​ក៏​ដូច​ជា​ការ​ពារ​មិន​ឱ្យ​ទៅ​ជា​ពណ៌​លឿង​ អនា​ម័យ​មាត់​ធ្មេញ​ល្អ​ក៏​អាច​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង​បាន​ផង​ដែរ ។ ដើម្បី​ថែរក្សា​ធ្មេញ​អស់​លោក​អ្នក​ឱ្យ​មាន​សុខ​ភាព​ល្អ​ រឹង​មាំ​បាន​យូរ​អង្វែង គប្បី​ជៀស​វាង​ការ​ប្រ​ព្រឹត្តិ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​នេះ ៖
១-ទំ​ពារ​ដុំ​ទឹកក​រឹង ៖ ដោយ​សារតែ​វា​គ្មាន​រសជាតិ​ផ្អែម ដូច្នេះ​អ្នក​ប្រ​ហែល​ជា​គិត​ថា ដុំ​ទឹកក​ក​មិន​ធ្វើ​ឱ្យ​ធ្មេញ​ខូច​នោះ​ទេ ។​ ទោះ​ជា​យ៉ាង​​នេះ​ក្តី ភាព​រឹង​របស់​ដុំ​ទឹកកក​អាច​ធ្វើ​ឱ្យ​ឆែប​​ឬ​បែក​ធ្មេញ​របស់​អ្នក ។ មួយ​វិញ​ទៀត ប្រ​សិន​ជា​ការ​ទំ​ពារ​លាន់​សូរ​គ្រួប​ៗ​ធ្វើ​ឱ្យ​រមាស់​ដល់​ស្រ​ទាប់​កោ​សិ​កា​ខាង​ក្នុង​ធ្មេញនោះ​​ អ្នក​អាច​នឹង​កើត​មាន​ជំ​ងឺ​ឈឺ​ធ្មេញជា​មិន​ខាន ។​ ការ​​ទទួល​ទាន​អាហារ​​ក្តៅ​ពេក​ឬ​ត្រ​ជាក់​ពេក​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺ​នៅ​ម្តុំ​ថ្គាម​ឬ​ឈឺ​ធ្មេញ​រយៈ​ពេល​យូរ​បាន​ដែរ ។​
២- ការ​សង្កៀត​ធ្មេញ ៖ ការ​ប្រ​ព្រឹត្តិ​បែបនេះ​ជា​រឿយ​ៗ​មួយ​រយៈ​ពេល​ណា​មួយ​នោះ​  អាច​នឹង​នាំ​ឱ្យ​សឹក​ធ្មេញ​ ។ ​តាម​ធម្ម​តា​ ការ​សង្កៀត​ធ្មេញ​បង្ក​ឡើង​ក្នុង​ពេល​​កំ​ពុង​ដេកលង់​លក់​​និង​ពេល​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត​ (Stress) ហើយ​ដែល​នេះ​គឺ​ជា​រឿង​ពិ​បាក​​គ្រប់​គ្រង ។ ដើម្បី​ជៀស​វាង​បែបនេះ​ អ្នក​គួរ​ពាក់​ប្រ​ដាប់​ការ​ពារ​ធ្មេញ​ក្នុង​ពេល​ដេក​ឬ​ជៀស​វាង​ការ​ទទួល​ទាន​អា​ហារ​  រឹងៗ ។
៣- ថ្នាំ​បៀម​បំ​បាត់​ក្អក៖ បើ​ទោះ​វា​ជា​ថ្នាំ​ពេទ្យ​សម្រាប់​ជួយ​ព្យាបាល​ការ​ក្អក​និង​ឈឺ​បំពង់​.ក​ក្តី ប៉ុន្តែ​មិន​មែន​មានន័យ​ថា វា​មិន​ផ្តល់​ផល​អាក្រក់​ដល់​សុខ​ភាព​នោះ​ទេ ។ ​ភាគ​ច្រើន​បំ​ផុត​នៃ​ថ្នាំ​បៀម​បំ​បាត់​ក្អក​គឺ​មាន​ផ្ទុក​សារ​ធាតុ​ស្ករ ។ ដូច្នេះ​ សូម​ដោស​សម្អាត​ធ្មេញ​បន្ទាប់​ពី​បៀម​រួច។​
៤- ទម្លាប់ទំ​ពារ​ស្ករ​កៅ​ស៊ូ ៖ រាល់​ស្ករ​ទំ​ពារ​​ទាំង​អស់​គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​ធ្មេញ​ពុក​ខណៈ​ស្ករ​មួយ​ចំ​នួន​ស្ថិត​នៅ​ជាប់​ស្អិត​ជា​មួយ​ធ្មេញ​បន្ទាប់​ពី​ការ​ទទួល​ទាន​រួច ។
៥- ប្រើ​ធ្មេញ​បើក​ឆ្នុក​ដប​និង​គម្រប​កំ​ប៉ុង​ផ្សេង​ៗ​ ៖ វា​អាច​ជា​រឿង​ងាយ​ស្រួល​ដែល​យើង​ប្រើ​ធ្មេញ​បើក​គម្រប​ដប​និង​កំ​ប៉ុង​ ប៉ុន្តែ​វា​ជា​ទម្លាប់​អា​ក្រក់​មួយ​ផង​ដែរ ​ដែល​នាំ​ឱ្យ​អ្នក​ទៅ​រក​ទន្ត​ពេទ្យ​ ។​ ទង្វើ​បែបនេះ​នឹង​នាំ​ឱ្យ​ធ្មេញ​បែក​ឬ​ឆែប​ ។​ ដើម្បី​លុប​បំ​បាត់​ទម្លាប់​អា​ក្រក់​បែប​នេះ​ អ្នក​គួរ​រក្សា​ទុក​ប្រ​ដាប់​គាស់​កំ​ប៉ុង​នៅ​ជិត​ខ្លួន​គ្រប់​ពេល​ ។ ចូរ​ចង​ចាំ​ថា ធ្មេញ​របស់​អ្នក​មាន​តួ​នា​ទី​សម្រាប់​តែ​ការ​ទំ​ពារ​អា​​ហារ​ប៉ុណ្ណោះ ។​
៦-ទទួល​ទាន​បណ្តា​ភេសជ្ជៈ​​ផ្អែម​ខ្លាំង​ក្រោយ​ការ​ហាត់​ប្រាណ​ឬ​លេង​កីឡា៖ វា​ជា​ការ​ពិត​ដែល​កា​រទទួល​ទាន​ភេសជ្ជៈ​ផ្អែម​ត្រជាក​់​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ធ្វើឱ្យយើង​មាន​​អា​រម្មណ៍​ស្រស់​ស្រាយ​ ប៉ុន្តែ​សូម​ចាំ​ថា ភេសជ្ជ​ៈដែល​ជា​​ធម្ម​តា​សម្បូរ​ដោយ​ស្ករ​ទាំង​នោះ ​បាន​បង្កើត​អាស៊ីដ​ទៅ​វាយ​ប្រហារ​លើ​កា​ចា​ធ្មេញ​របស់​អ្នក។​ ដូច្នេះ​ការ​ទទួល​ទាន​ញឹក​ញាប់​នឹង​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​ពុក ។ វិធី​ល្អ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យ​បាន​គ្រប់​គ្រាន់​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ ចូរ​ផឹក​ទឹក​ដែល​គ្មាន​កា​ឡូ​រី​និង​គ្មាន​ជាតិ​ស្ករ ។​
 ៧- ផឹក​កា​ហ្វេ​ ៖ ក្រៅ​ពី​ធ្វើ​ឱ្យ​ធ្មេញ​មាន​ពណ៌​ស្រ​អាប់​លឿង​​  កា​ហ្វេ​​មិន​បាន​ធ្វើ​ឱ្យ​ធ្មេញ​ពុក​ ឆែប​ឬ​មាន​ជំ​ងឺ​នោះ​ទេ ។ សូម​ពិ​គ្រោះ​ជា​មួយ​ទន្ត​ពេទ្យ​ ប្រ​សិន​ជា​អ្នក​បា​រម្ភ​អំពី​ពណ៌​មិន​ស្អាត​បែបនេះ ។
៨- ការ​ជក់​បា​រី ៖ បា​រី​រួម​និង​ផលិត​ផល​ថ្នាំ​ជក់​គ្រប់​ប្រ​ភេទ ​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​ប្រ​ឡាក់​ធ្មេញ​ ព្រម​ទាំង​ធ្វើ​ឱ្យ​អញ្ចាញ​មាន​ពណ៌​មិន​ដូច​ធម្ម​  ជាតិ ។​ ក្រៅ​ពី​នេះ​ បា​រី​ក៏​អាច​បង្ក​ឱ្យ​មាន​មហា​រីក​​មាត់​ មហារី​ក​អណ្តាត​និង​បបូរ​មាត់​ផង​ដែរ ។​
៩- ទទួល​ទាន​ស្រា​ ៖ អា​ស៊ីដ​នៅ​ក្នុង​ស្រា​ក្រហម​ឬ​ស្រា​ស​បាន​ធ្វើ​ឱ្យ​កា​ចា​ធ្មេញ​សឹក​រេចរឹល បង្កើត​បាន​ជា​ដុំ​គ្រើម​ដែល​ងាយ​ឱ្យ​ធ្មេញ​ប្រ​ឡាក់​ ដិត​ជាប់​ចំណី​អា​ហារ​ទទួល​ទានរួច​ ៕