ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​របស់ Real ម្នាក់​ទៀត​អាច​នឹង​ទៅ Juventus តាម Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ Real Madrid ម្នាក់​ទៀត​ដែល​ជា​មិត្ត​ល្អ​ជាមួយនឹង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ Real Madrid ម្នាក់​ទៀត​ដែល​ជា​មិត្ត​ល្អ​ជាមួយនឹង Cristiano Ronaldo អាច​នឹង​ទៅ​លេង​ឲ្យ Juventus នៅ​ពេល​ក្រោយ​បន្ទាប់​មក​ទៀត ។

កាលពី​ថ្ងៃ​អង្គារ​ក្លិប​សេះបង្កង់ Juventus បាន​ប្រកាស​ការ​យក Ronaldo មក​ចូល​ក្រុម​ជា​ផ្លូវការ បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​ថា កីឡាករ​នេះ​នឹង​ចាក​ចេញពី Real Madrid ។ នា​ពេល​​ថ្មី​ៗ​នេះ​ទៀត​សោត​ក៏​មាន​ពាក្យ​ច​ចាម​អារាម​ផ្សេង​ទៀត​ថា កីឡាករ Real ម្នាក់​ទៀត​នឹង​ទៅ​តាម Ronaldo ។

យោង​តាម Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា Juventus អាច​នឹង​យក​កីឡាករ Marcelo របស់ Real Madrid ទៅ​ក្លិប​របស់​ខ្លួន​ដោយសារ​តែ​ឮដំណឹង​ថា Alex Sandro រក​នឹង​ចាក​ចេញពី Juventus ។ នេះ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ តែ​យើង​អាច​ដឹង​រួច​មក​ហើយ​ថា វា​ពេល​ខ្លះ​ក៏​អាច​ក្លាយជា​ការ​ពិត​ដែរ​ដោយ​មាន Ronaldo ជា​ឧទាហរណ៍​ស្រាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo និង Marcelo គឺជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​ដែល​មាន​ភាព​ជិត​ឌិ​ត​ខ្លាំង​អស់​រយៈពេល​៩​ឆ្នាំ​នៅ​ក្លិប​អធិរាជ​ស ។ តើ​គេ​អាច​នឹង​ទៅ​តាម Ronaldo អត់? មាន​តែ​ចាំ​មើល​ទាំងអស់​គ្នា​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ