ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់ ! ប្រើ​កាំភ្លើង​បា.ញ់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​រយៈពេល​០១​ខែ​ប៉ុណ្ណោះ​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​វែកមុខ​ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នារី​ម្នាក់​បាន​សម្រេច កាលពី​ខែមិថុនា បាន​សម្រេច ហើយ​ជន​ដៃដល់​បាន​ទាញ​កាំភ្លើង​បាញ់​ទៅ​លើ​នគរបាល​ចរាចរណ៍​ដែល​ដាក់​គោលដៅ​នៅ​ក្បែរ​កន្លែង​កើតហេតុ…

ខេត្តកណ្តាល ៖ ក្នុង​រយៈពេល​០១​ខែ​ប៉ុណ្ណោះ​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​វែកមុខ​ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នារី​ម្នាក់​បាន​សម្រេច កាលពី​ខែមិថុនា បាន​សម្រេច ហើយ​ជន​ដៃដល់​បាន​ទាញ​កាំភ្លើង​បាញ់​ទៅ​លើ​នគរបាល​ចរាចរណ៍​ដែល​ដាក់​គោលដៅ​នៅ​ក្បែរ​កន្លែង​កើតហេតុ ។ តែ​សំណាងល្អ​កាំភ្លើង​មិន​ផ្ទុះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ វេ​ម៉ោង​១៩​និង​១០​នាទី​ល្ងាច នៅ​ចំណុច​ភ្លើងស្តុប​តា​លន់ ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ទា លី​ស័ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំព​ភ្នំពេញ , មុខរបរ​លក់​ខោអាវ ។ ជនល្មើស​០៤​នាក់​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​២​នាក់ គឺ​ឈ្មោះ ណុ​ប ភា​រ៉ា និង​ឈ្មោះ ហួច លាង​ហួរ ចំណែកឯ​ឈ្មោះ មឿង សុ​ផៃ និង​ឈ្មោះ ចាន់ វ​ណ្ណី (​នី​) បាន​គេចខ្លួន​បាត់​តែ​ម្តង ។ លុះដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនល្មើស​ម្នាក់​ទៀត ឈ្មោះ មឿង សុ​ផៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ មុខរបរ​នៅផ្ទះ ក្រោយ​ក៏​បាន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ មឿង សុ​ផៃ យើង​បាន​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ទៀត​ឈ្មោះ អំ វណ្ណ​ឌី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ មុខរបរ​មិន​ពិតប្រាកដ​ដែល​បាន​លក់​អាវុធ​ឲ្យ​ជនល្មើស​ឈ្មោះ មឿង សុ​ផៃ យក​ទៅ​ធ្វើ​សកម្មភាព និង​ទទួល​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ដែល​ក្រុម​ជនល្មើស​ឈ្មោះ មឿង សុ​ផៃ ប្លន់​បាន​នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

ក្នុង​នោះ​យើង​បាន​ចាប់​យក​វត្ថុ​តាង​ដូច​ខាងក្រោម​មាន​អាវុធ​ខ្លី​១ ដើម​ម៉ាក​ប៉េអា​ម៉ា​ប់ ពណ៌​ខ្មៅ លេខ​AZ២៣៩០ ផលិត​នៅ​ប្រទេស​សូ​វៀត បង់​ចំនួន​១​គ្រាប់​ចំនួន​៥​គ្រាប់ សំបក​ផ្ទុះ​ចំនួន​២​គ្រាប់ ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០១៨ ផ្លា​ក​លេខ​ភ្នំពេញ​១HA- ៥១៦៤ ផ្លា​ក​លេខ​ចំនួន​១ លេខ​ភ្នំពេញ​១GQ-៣៤៩៥ ប័ណ្ណ​សំគាល់​យានយន្ត​ចំនួន​១​សន្លឹក កាបូបដៃ​ពណ៌​ខ្មៅ ចំនួន​១ ប្រាក់​ដុល្លារ​ចំនួន​៧​ដុល្លារ ប្រាក់​រៀល​ចំនួន​១៥០០០​រៀល កំប៉ុង​ជ័រ​ចំនួន​១ ថង់​ក្រណាត់​ពណ៌​ក្រហម​ចំនួន​១ ។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ