La Liga នឹង​បំបែក​កំណត់​ត្រា​ប្រាក់​ឈ្នួល​អាជ្ញាកណ្តាល​ច្រើន​ជាងគេ​បំផុត​នៅ​អឺរ៉ុប


ប្រាក់ខែ​របស់​អាជ្ញាកណ្តាល​នៅ​ក្របខ័ណ្ឌអេ​ស្ប៉ា​ញ La Liga នឹង​ត្រូវ​បាន​បន្ថែម​ជាង ៥០%​នៅ​រដូវ​កាល​ខាង​មុខ ហើយ​ពួក​គេ​នឹង​ក្លាយជា​អាជ្ញាកណ្តាល​រក​ចំណូល​បាន​ច្រើន​ជាងគេ​នៅ​អឺរ៉ុប​ផង​ដែរ ។

នៅ​រដូវ​កាល ២០១៨-២០១៩​នេះ អាជ្ញាកណ្តាល​គ្រប់​រូប​នៅ​លី​គ​ធំ​អេ​ស្ប៉ា​ញ​នឹង​ត្រូវ​បាន​ដំឡើង​ប្រាក់ខែ ៥៣% នៃ​ប្រាក់​ឈ្នួល​១​ប្រកួត​៧០៥៤​ដុល្លារ​ដែល​ពួក​គេ​នឹង​ទទួល​បាន​ជាង​៣​សែន​ដុល្លារ​ក្នុង​១​ឆ្នាំ​នៅរដូវ​កាល​២០២២-២០២៣ ខណៈ​ជំនួយការ​អាជ្ញាកណ្តាល​នឹង​កើន​៦១%​នៃ​ប្រាក់​ឈ្នួល​គោល​២៣៥០​ដុល្លារ ។ ដោយឡែក ក្រុម​អាជ្ញាកណ្តាល និង​ជំនួយការ​នៅ​លី​គ​លំដាប់​ទី​ពីរ​នឹង​ត្រូវ​ដំឡើង​៦៧% និង ៨២% បន្តបន្ទាប់ ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្របខ័ណ្ឌ​La Liga នឹង​ពិចារណា​កាត់​បន្ថយ​ការ​ចំណាយ​សន្តិសុខ​លើ​ទីលាន​ដោយ​ណែនាំ​បច្ចេកវិទ្យា VAR បំពាក់​ចាប់ពី​ឆ្នាំ ២០១៩-២០២០ ក្នុង​លី​គ​ទី​ពីរ​ដែរ ៕
ជួប សុខ​ជា

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ