ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បន្ថែម​ផែនការ​ពង្រឹង​សន្តិសុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា សម្រាប់​យុទ្ធនាការ​ដង្ហែរ​ក្បួន​ឃោសនា រក​សំឡេង​ឆ្នោត របស់​គណបក្ស​នយោបាយ​នានា ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​០៣​ថ្ងៃ​កន្លង​មកនេះ ពិតជា​មាន​ស្ថាន​ភាពល្អ​ប្រសើរ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា សម្រាប់​យុទ្ធនាការ​ដង្ហែរ​ក្បួន​ឃោសនា រក​សំឡេង​ឆ្នោត របស់​គណបក្ស​នយោបាយ​នានា ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​០៣​ថ្ងៃ​កន្លង​មកនេះ ពិតជា​មាន​ស្ថាន​ភាពល្អ​ប្រសើរ ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដោយសារ គណបក្ស​នយោបាយ ក៏​ដូច​ប្រជាពលរដ្ឋ​កាន់តែ​មានការ​យល់​ដឹង​ខ្ពស់​គួរ​ឲ្យ​កោត​ស​សើរ​។ រសៀល ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដើម្បី​ដាក់​ចេញ​ជា​វិធានការ​ថ្មី​ៗ​ទៀត លើ​ការងារ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​គឺ​ការ​ពង្រឹង​លើ​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដែល​បាន​នឹង​កំពុង​ប្រព្រឹត្ត​ទៅ នា​ប៉ុន្មាន​ថ្ងៃនេះ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ទាំងអស់ ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​កិច្ច​ការពារ សន្តិសុខ ក្នុង​យុទ្ធនាការ ឃោសនាបោះឆ្នោត​។ លោក​បញ្ជាក់​ថា ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​រាជធានី​ភ្នំពេញ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពិតជា​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ដែល​កិច្ច​ការងារ​នេះ គណៈ​បញ្ជាការ ឯកភាព រាជធានី​ភ្នំពេញ នឹង​ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត សំដៅ​ធ្វើ​យ៉ាងណា​បង្ក​ភាព​កក់ក្តៅ​ជូន ប្រជាពលរដ្ឋ​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​អភិបាល​គ្រប់ ខណ្ឌ លោកស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ឲ្យ​បន្ថែម​ផែនការ ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​ថែម​ទៀត ព្រោះ​ពេល​នេះ ជា​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ដែល​ត្រូវ​ពង្រឹង​ការងារ​ជូន​គ្រប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​។ ម្យ៉ាង​ក្នុង​រយៈពេល​នេះ ក៏​ជា​រដូវ​ប្រកួត​បាល់ទាត់​ពិភពលោក (World Cup) ហេតុនេះ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សមត្ថកិច្ច​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ