ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់នៅជប៉ុន អ្នកស្លា.ប់យ៉ាងតិច១០០នាក់ និងកំពុង​បាត់ខ្លួន​៥៨នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ​៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​ជប៉ុន កាលពី​​ថ្ងៃ​ទី​៨ កក្កដា បន្ត​ពុះពារ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​ឡាយ​ ដែល​ជាប់​ទៅ​ណា​មិន​រួច ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​ដ៏​ធំ នា​ភាគ​ខាងលិច​ប្រទេស ​។​យោង​តាម​តួលេខ​បណ្ដោះអាសន្ន​ផ្លូវការ​ថា…

ប្រទេស​ជប៉ុន ​៖​ ពួក​អ្នក​ជួយ​សង្គ្រោះ​ជប៉ុន កាលពី​​ថ្ងៃ​ទី​៨ កក្កដា បន្ត​ពុះពារ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​ឡាយ​ ដែល​ជាប់​ទៅ​ណា​មិន​រួច ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​ដ៏​ធំ នា​ភាគ​ខាងលិច​ប្រទេស ​។​យោង​តាម​តួលេខ​បណ្ដោះអាសន្ន​ផ្លូវការ​ថា ទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៧​នាក់​រួច​ហើយ ប៉ុន្តែ​ទូរទស្សន៍​រដ្ឋ​NHK​រៀបរាប់​ពី​តុល្យការ​អ្នក​ស្លាប់ថា​ មាន​ដល់​យ៉ាងតិច​១០០​នាក់​ ហើយ​មនុស្ស​៥៨​នាក់​ទៀត​​បាត់​ខ្លួន​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​សី​ុ​ន​ហ្សូ​អា​បេ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​រដ្ឋមន្ត្រី​សំខាន់​ៗ ថ្លែង​ថា ការ​ជួ​យស​ង្ក្រោះ​អាយុជីវិត​មនុស្ស​និង​ការ​ជម្លៀស​មនុស្ស​ចេញ កំពុង​ធ្វើ​យ៉ាង​សកម្ម​ពេល​ទឹក​ជន់​លិច​។​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏​រៀបរាប់​ដែរ​ពី​មនុស្ស​ច្រើន​នាក់​បាត់​ខ្លួន​។

យោង​តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជប៉ុន​ថា មនុស្ស​ប្រមាណ​ជា​១០០​នាក់​នៃ​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​រង​របួស ​។ ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បាន​លុប​ចោល​ហើយ​។​នៅ​តំបន់​ក្រុង​មី​ហា​រ៉ា​ជិត​ក្រុង​ហី​ុ​រ៉ូ​សី​ុ​ម៉ា ភ្លៀង​ឈប់​ធ្លាក់​ហើយ​នា​រសៀល​ថ្ងៃ​ទី​៨​កក្កដា ហើយ​ប្រជាជន​ចាប់ផ្ដើម​វិល​ត្រឡប់​ចូល​ក្រុង​វិញ ក្រោយ​ពី​ជម្លៀស​ទៅ​កាន់​កន្លែង​មាន​សុ​វត្តិភាព​។

លោក​យ៉ូ​សី​ុ​ហី​ុ​ដ​ហ្វូ​ជីតា​ អ្នក​ទទួលខុសត្រូវ​ម្នាក់​ខាង​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រុង​ហី​ុ​រ៉ូ​សី​ុ​ម៉ា​គូសបញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​រក្សា​២៤​ម៉ោង​ ទល់​២៤​ម៉ោង​។​ យើង​ក៏​សាកល្បង​ផង​ដែរ​ស្ដារ​ឡើង​វិញ​ហេដ្​ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដូច​ជា​បណ្ដាញទឹក​និង​ឧស្ម័ន​។​នា​យប់​ថ្ងៃ​ទី​៨​កក្កដា មនុស្ស​ប្រមាណ​ជា​៨០​នាក់​នៅ​ជាប់​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​គូ​រ៉ា​សី​ុ​គី​តំបន់​ក្រុង​អូ​កា​យ៉ា​ម៉ា​។​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ស្ទូច​យក​ពួក​អ្នក​ជាប់​ក្នុង​មន្ទីរពេទ្យ​នេះ​មួយ​ចំនួន​តាម​ឧទ្ធម្ភាគចក្រ ចំណែក​អ្នក​ឯទៀត​ៗ​ក្នុង​នោះ​មួយ​ចំនួន​ជិះ​លើ​រទេះរុញ ត្រូវ​បាន​ជម្លៀស​ចេញ​តាម​នាវា​។

ភ្លៀង​ធ្លាក់​ខ្លាំង​ប្លែក​បំផុត​នាំ​ឲ្យ​មាន​ទឹកជំនន់​ដ៏​ធំ​និង​ការ​បាក់​ដី បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ជាប់​ទៅ​ណា​មិន​រួច ទោះបី​មាន​បទបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ដល់​ជាង​២​លាន​នាក់​ចេញ​ក្ដី​។​មនុស្ស​មួយ​ចំនួន​នាំ​គ្នា​រត់ឡើង​លើដំបូល​គេច​ពី​ទឹក​ឡើង​លិច​ផ្ទះ ហើយ​ពូក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​តាម​ឧទ្ធម្ភាគចក្រ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​អា​បេ បញ្ជាក់​ថា​អ្នក​ជួយ​សង្គ្រោះ ប៉ូលិស​និង​កង​យោធា ប្រមាណ​ជា​៥៤០០០​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​លើ​ទីលាន ដោយ​លោក​ថា ​ពួក​គេ​បាន​ខិតខំ​ពេញទំហឹង​ជួយ​សង្គ្រោះ​អាយុ​វិត​មនុស្ស​។​ លោក​អា​បេ​បាន​សម្រេច​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​លោក គ្រោង​ធ្វើ​ពី​ថ្ងៃ​ទី​១១​ កក្កដា ​ទៅ​កាន់​ប្រទេស​បែ​ល​ហ្សិ​ក បារាំង អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​និង​អេ​ហ្សី​ុ​ប ដោយ​ផ្ដល់​អាទិភាព​ដល់​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​ក្នុង​ប្រទេស​ ៕

អត្ថបទសរសេរ ដោយ