ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦៩​ឆ្នាំ​មែនពិត ​តែ​ល្បី​​ល្បាញមិនធម្មតា ចូល​ក្នុង​កំណត់​ត្រា​​ទៀត​ផង

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន UPI បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៦៩​ឆ្នាំ​នៅ​រដ្ឋ​ផ្ល​រី​ដា សហ​រដ្ឋ​អាមេរិក ដែល​មាន​រូបសាក​ស្ទើរតែ​ពេញ​ខ្លួន ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ត្រី​មាន​ស្នាម​សាក់​ច្រើន​​ជាងគេ​លើ​លោក​។ លោកស្រី…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន UPI បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៦៩​ឆ្នាំ​នៅ​រដ្ឋ​ផ្ល​រី​ដា សហ​រដ្ឋ​អាមេរិក ដែល​មាន​រូបសាក​ស្ទើរតែ​ពេញ​ខ្លួន ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ត្រី​មាន​ស្នាម​សាក់​ច្រើន​​ជាងគេ​លើ​លោក​។

លោកស្រី Charlotte Guttenberg ទទួល​បាន​ពានរង្វាន់ Guinness សម្រាប់​ការ​ទទួលស្គាល់​ជា​ស្ត្រី​មាន​រូបសាក់​ច្រើន​ជាងគេ​លើ​លោក​ដែល​នៅ​រស់ ជាមួយនឹង​៩៨.៧៥% នៃ​ស្បែក​ពាស​ទៅ​ដោយ​ស្នាម​សាក់​។

Charlotte ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ជាមួយនឹង​ស្នាម​សាក់​​គ្របដណ្តប់​ខ្លួន ៩១.៥%​។ តែ​ពេល​នេះ លោកស្រី​ស្ទើរតែ​គ្មាន​កន្លែង​សល់​សម្រាប់​សាក់​ទៅ​ហើយ​។

រូបសាក់​ដំបូង​របស់​លោកស្រី គឺ​ចាប់ផ្តើម​មាននៅ​អាយុ​៥០​ឆ្នាំ នៅ​ពេល​ដែល​លោកស្រី​ជាមួយនឹង​គូស្នេហ៍​ឈ្មោះ Chuck Helmke ដែល​ជា​បុរស​វ័យ​ចំណាស់​មាន​រូបសាក់​ច្រើន​ជាងគេ​លើ​លោក​។

ក្រឡេក​មក​មើលរូប​សាក់​របស់​លោកស្រី Charlotte ទាំងអស់​គ្នា​! ស្ទើរតែ​ពេញ​មួយ​តួខ្លួន​ទៅ​ហើយ សូ​ម្បី​តែ​ស្បែក​ក្បាល​ក៏​ពេញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ