ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​មានកូន​ទេ​ បើរួម​ភេទ​អំឡុង​ពេល​មក​រដូវ?

5 ឆ្នាំ មុន

ភាគច្រើន​ប្រសិនបើ​អ្នក​រួម​ភេទ​អំឡុង​ពេល​មក​រដូវ អ្នក​នឹង​មិន​អាច​មានកូន​នោះ​ទេ ប៉ុន្តែ ក្នុង​ករណី​ខ្លះ អ្នក​នឹង​អាច​មានកូន ។ ហេតុ​អ្វី ? ដោយសារ​អ្វី​ទៅ ?…

ភាគច្រើន​ប្រសិនបើ​អ្នក​រួម​ភេទ​អំឡុង​ពេល​មក​រដូវ អ្នក​នឹង​មិន​អាច​មានកូន​នោះ​ទេ ប៉ុន្តែ ក្នុង​ករណី​ខ្លះ អ្នក​នឹង​អាច​មានកូន ។ ហេតុ​អ្វី ? ដោយសារ​អ្វី​ទៅ ?

មេជី​វិត​ឈ្មោល​អាច​បន្ត​ការ​រស់រាន​មានជីវិត និង​រង់ចាំ​ជួប​មេជី​វិត​ញី​បាន​បួន​ប្រាំ​ថ្ងៃ​នៅ​ក្នុង​រាង​កាយ​មនុស្ស​ស្រី ដែល​នេះ​គឺ​មាន​ន័យ​ថា ទោះបីជា​អ្នក​រួម​ភេទ​ពេល​មក​រដូវ​ក្តី មេជី​វិត​ឈ្មោល​ក៏​នឹង​អាច​នៅ​ជួប​មេជី​វិត​ញី​ដដែល ក្រោយ​ពេល​អ្នក​បញ្ចប់​ការ​មក​រដូវ (​អំឡុង​ពេល​ជ្រុះ​អូវុល​) ។

សម្រាប់​ការ​មក​រដូវ​២៨​ថ្ងៃ​ការ​បញ្ចេញ​អូ​វ៉ុ​ល ជា​ធម្មតាច្រើន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ រាប់​ចាប់តាំងពី​ថ្ងៃ​មក​រដូវ​ចុង​ក្រោយ​របស់​អ្នក ហើយ​ដូចដែល​អ្នក​បានដឹង​ហើយ​ថា ការ​មក​រដូវ​នេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ហើយ​ក៏​អាច​វែង ឬ​ខ្លី​ជាង​នេះ​ផង​ដែរ ។ ប្រសិនបើ​ការ​មក​រដូវ​មាន​រយៈពេល​ខ្លី នោះ​អ្នក​នឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​មានកូន ប្រសិនបើ​អ្នក​រួម​ភេទ​អំឡុង​ពេល​មក​រដូវ ។

ដូច្នេះ​ប្រការ​សំខាន់​បំផុត ប្រសិនបើ​សិន​អ្នក​មិន​ទាន់​ចង់បាន​កូន សូម​អនុវត្ត​ការ​រួម​ភេទ​ប្រកបដោយ​សុវត្ថិភាព ដោយ​ការ​ប្រើ​ស្រោមអនាម័យ ឬ​ប្រើប្រាស់​វិធី​ពន្យារកំណើត​ណាមួយ​ដែល​ស​កិ្ត​សម​សម្រាប់​អ្នក ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ