ព្រះ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៥៧​គ្រួសារ


រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន ព្រះ​ឧ​បា​លិ វង្ស គឹ​ម​សន ព្រះ​អនុគណ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ព្រះ​ចៅអធិកា​វត្ត​ជម្ពូ​វ័ន រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ ដឹកនាំ​ដោយ​លោក ចៅសង្កាត់​រង​ទី​២ សុទ្ធ សុ​ជាតិ បាន​ធ្វើ​ពិធី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​៥៧​គ្រួសារ ដើម្បី​ជា​ការ​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​បងប្អូន​ទាំងនោះ​បាន​មួយ​កម្រិត​។

ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​ជម្ពូ​វ័ន សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក សុទ្ធ សុ​ជាតិ ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​ចោម​ចៅ​៣ បាន​ថ្លែង​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់​បងប្អូន ប្រជាពលរដ្ឋ​ខាងលើ​ទើប​ព្រះ​ឧ​បា​លិ វង្ស គឹ​ម​សន ព្រះ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា ព្រះ​ចៅអធិកា​វត្ត​ជម្ពូ​វ័ន បាន​ផ្ដួចផ្ដើម​ធ្វើ​ពិធី​ចែក​អំណោយ​នេះ​ឡើង​ដោយ​បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ សង្កាត់​ចោម​ចៅ​៣​ផង​ដែរ​។

អញ្ជើញ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៥៧​គ្រួសារ​នោះ​ទៅ​ទទួល​អំណោយ ដោយ​ផ្ទាល់ នៅ​ក្នុង​វត្ត​ជម្ពូ​វ័ន​តែ​ម្ដង ដើម្បី​ជា​ការ​សម្រាល​នូវ​ទុក្ខ​លំបាក និង​ការ​ខ្វះខាត​ដល់​បងប្អូន លោកយាយ​លោកតា​ទាំងនោះ​បាន​មួយ​គ្រា​ដែរ​។ លោក​ចៅសង្កាត់​រង​ទី​២ បាន​បន្ត​ទៀត​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់​អ្នក​ក្រីក្រ​ទាំង​៥៧​គ្រួសារ នៅ​ក្នុង​ឱកាស​នោះ​ក្នុង​១​គ្រួសារ​ៗ ទទួល​បាន​អង្ក​១​បាវ​៥០​គីឡូក្រាម សម្ភារ​ច្រើន​មុខ ខ្ចប់​១​កញ្ចប់​ធំ ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ ប្រហែល​ជាង​៣០​ម៉ឺន​រៀល និង​ថវិកា ចំនួន​៤០,០០០​រៀល​។

នេះ​គឺជា​ទឹក​ព្រះ​ទ័យ និង​ជា​បុណ្យ​កុសល​ដែល​ព្រះ​គ្រូ​អនុគណ​បាន​ធ្វើ​ដោយ​ក្ដី​អាណិតអាសូរ​ដល់​ជន​ក្រីក្រ​ហើយ ក៏​សបញ្ជាក់​ឲ្យ​ឃើញ​ថា ជា​ការ​ផ្សា​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ដែល​មិន​អាច​គ្នា​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ខ្មែរ​យើង និង​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌ ដ៏​សំខាន់​មួយ​ផង​ដែរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ