រាជធានីភ្នំពេញ ៖ កីឡាការិនីឆ្នើម ស្រួង ភាវី ជើងខ្លាំងផ្នែកកីឡាស្នូកឃ័រនិងប៊ីយ៉ា បានបង្ហាញពីស្នាមញញឹម អារម្មណ៍ស្រស់ស្រាយ រួមជាមួយឆន្ទៈរបស់នាងក្នុងការត្រៀមធ្វើកម្មវិធីមនុស្សធម៌ ដើម្បីចង់ជួយទៅដល់មនុស្ស ជាពិសេសក្មេងៗ ព្រោះនាងចង់ឃើញពួកគេទទួលបានសេចក្តីសុខ ។
យោងតាមគណនីផ្ទាល់ខ្លួនស្រួង ភាវី បានបង្ហោះរូបភាពកាន់ស្រោមសំបុត្រនិងភ្ជាប់ដោយការសរសរ នារសៀលថ្ងៃទី១៦ ឧសភា នេះថា «ត្រៀមថាវិកាជួយក្មេងៗ ខ្ញុំថ្ងៃទី១៨ ខាងមុខ នេះ ខ្ញុំនឹងធ្វើការមនុស្សធម៌ បើសិនបងប្អូនចង់ចូលរួមជាមួយបានណានៅភ្នំពេញ សកម្មភាពមនុស្សធម៌កើតចេញពីទឹកចិត្ត ក្តីស្រឡាញ់ ការអាណិតអាសូរ ការចែករំលែក ចង់ឃើញមនុស្សនៅជុំវិញរស់នៅប្រកបដោយសេចក្តីសុខសាន ។ មិនរើសអើង វណ្ណៈ ផ្តល់តម្លៃ ផ្តល់ស្នាមញញឹម ផ្តល់ការគោរព ផ្តល់ភាពស្មោះត្រង់ សាមគ្គីភាព» ក្នុងនោះគាត់បន្ត «ចាំខ្ញុំប្រាប់ទីតាំងកន្លែងឱ្យ »។
សូមបញ្ជាក់ថា កីឡាការិនីឆ្នើមលំដាប់ពិភពលោក ស្រួង ភាវី និងជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសាប៉ីយ៉ា ដែលនាងមានដើមកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ បានពោលពាក្យពេចន៍ដ៏មានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតបង្ហាញអំពីឆន្ទៈ ស្នេហាជាតិយ៉ាងខ្លាំង ក្រោយភារីសម្រេចបំណងប្រាថ្នារយៈពេល១០ឆ្នាំរបស់ខ្លួន ។
កីឡាការិនី ស្រួង ភាវី បានធ្វើឲ្យមហាជនជាច្រើនមានសេចក្ដីរំភើបយ៉ាងក្រៃលែងរហូតខ្លះលើកឡើងថា ស្រឡាញ់ពេញចិត្តចំពោះអត្តចរិត ឥរិយាបថ ពាក្យពេចន៍ និងឆន្ទៈស្នេហាជាតិរបស់ភាវីខ្លាំងបំផុត ។
កីឡាការិនី ស្រួង ភារី ធ្លាប់បានឱ្យដឹងទៀតថា រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់។ ហើយតាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ ដើម្បីកម្ពុជាអរគុណពុកម៉ែបងប្អូន
ណាស់ ។
ចែករំលែកព័តមាននេះ