រាជធានីភ្នំពេញ ៖ ភរិយារបស់វីរៈកវីនិពន្ធបទចម្រៀងដ៏ល្បីកាលពីជំនាន់ដើម លោក ស្វាយ សំអឿន គឹអ្នកស្រី ដុំ សុផានី បានដាច់ចិត្តដង្ហើយរកជំនួយពីសប្បុរសជននានា ដើម្បីព្យាបាលជំងឺក្នុងដង្ហើមជីវិតចុងក្រោយ។
បើយោងតាមសំណេរដែលបានសសេរបង្ហោះតាមបណ្តាញសង្គមពីតារាចម្រៀងលោក សុះ ម៉ាច បានអោយដឹងថា ភរិយាវីរះកវីនិពន្ធ លោក ស្វាយ សំអឿ គឺលោកយាយដុំសុផានី ដែលកំសត់ទុរគតគ្មានកូនចៅផ្ញើខ្លួននិងក្មួយ ឥឡូវកំពុងតែដង្ហោយហៅខ្ញុំសុំជំនួយដើម្បីបន្តព្យាបាលជំងឺ និងបន្តជីវិតរហូតថ្ងៃរលត់សង្ខា ។
លោកបញ្ជាក់ថា កាលពីខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ ខ្ញុំបានទៅសួរសុខទុក្ខលោកយាយនៅឯស្រុកកងមាសខេត្តកំពង់ចាម រួមជាអំណោយមួយចំនួនទៅតាមលទ្ធភាពសមាគម និងសប្បុរសជនជូនលោកយាយផងដែរ ។
លោក សុះ ម៉ាច បន្ថែមថា បើបែរមកមើលស្នាដៃរបស់ស្វាមីលោកយាយវិញ គឺលោកស្វាយ សំអឿ គឺមានច្រើនអនេករាប់មិនអស់ តាំងពីទស្សវត្តរ៍៦០រហូតដល់១៩៧៥ ភាគច្រើនបទចម្រៀងក្នុងខ្សែភាពយន្ត បទមនោសញ្ចេតនា បទប្រជាប្រិយ ខ្មែរ ដែលលោកសេងតារា បានស្រាវជ្រាវរៀបរាប់កន្លងមក មានដូចជា. សំណព្វចិត្ត.កងកម្មកងកែវ.ស្ទឹងកែវ..កណ្តាលដួងចិត្ត ស្ម័គ្របងដែរឬអូនស្រី ..។ល។ តែលោកយាយគ្មានវាសនាបានទទួលមរតកពីស្វាមីលោកយាយឡើយ ។
បើតាមលោក សុះ ម៉ាច ខ្ញុំក៏បានបរិច្ចាគ១០ម៉ឺនរៀលជូនលោកយាយ ប្រសិនបើលោកអ្នកមានសេចក្តីអាណិតមេត្តាជួយតាមសទ្ធា ខ្ញុំនឹងយកទៅជូនលោកយាយផ្ទាល់ ទុកជាការធ្វើបុណ្យជាមួយមនុស្យចាស់ជរាទុគ៌តម្នាក់ផងចុះ។
សប្បុរសជនដែលមានបំណងជួយដល់លោកយាយអាចទាក់ទងទៅទូរស័ព្ទរបស់លោក សុះ ម៉ាច 099867 699.017480177.0966766769.និងABA000176497..sosmach។ លោក សុះ ម៉ាច បញ្ជាក់ថា អ្វីដែលលោកផុសសុំជំនួយដល់លោកយាយនាពេលនេះគឺដោយសារតែលោកអនិច្ចាពេក ចំពោះលោកយាយនិងព្រលឹងវីរះកវី លោកស្វាយ សំអឿ។
គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ ក្រសួងវប្បធម៌ក៏បានសម្រេចប្រគល់សិទិ្ធគ្រប់គ្រងបទចម្រៀងចំនួន៦៥បទដែលជាស្នាដៃរបស់លោក ស្វាយ សំអឿ ជូន លោកស្រី ដុំ សំអូន ឬ ដុំ សុផានី ជាភរិយាដែលកំពុងមានជីវិតនៅឡើយ ៕
ចែករំលែកព័តមាននេះ