ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​កំព្រា​៥​នាក់ ​ក្នុង​នោះ​ទារក​ម្នាក់​ទើប​កើត​បាន​២​ខែត្រូវ​​ម្តាយ​ឪពុក​ស្លា​.​ប់​​ចោលអស់

9 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​វាលវដ្តសង្សារ​យើង​នេះ គ្មាន​នរណា​ម្នាក់​ចង់​និ​រាស្ត្រ​ព្រាត់ប្រាស់ បែក​បាក់​គ្រួសារ​នោះ​ទេ​ទាំង​មនុស្ស សត្វ ប៉ុន្តែ​អ្វី​ដែល​គួរ​អនិច្ចា​នោះ វា​បាន​ធ្លាក់​ទៅ​លើ​កុមារ​មួយ​គ្រួសារ ដែល​មាន​ទារក​ម្នាក់​ទើប​កើត​មិន​ស្គាល់​ពន្លឺ​ថ្ងៃ​ផង ។…

ខេត្តកំពង់ឆ្នាំង ៖ នៅ​លើ​វាលវដ្តសង្សារ​យើង​នេះ គ្មាន​នរណា​ម្នាក់​ចង់​និ​រាស្ត្រ​ព្រាត់ប្រាស់ បែក​បាក់​គ្រួសារ​នោះ​ទេ​ទាំង​មនុស្ស សត្វ ប៉ុន្តែ​អ្វី​ដែល​គួរ​អនិច្ចា​នោះ វា​បាន​ធ្លាក់​ទៅ​លើ​កុមារ​មួយ​គ្រួសារ ដែល​មាន​ទារក​ម្នាក់​ទើប​កើត​មិន​ស្គាល់​ពន្លឺ​ថ្ងៃ​ផង ។ បន្ទាប់​ពី​ម្តាយ​បាន​ស្លា​.​ប់​បាន​២​ខែ ឪពុក​ក៏​បាន​ស្លា​.​ប់​ទៀត ដោយ​បន្សល់​ទុក​ក្មេង​កំព្រា​៥​នាក់​កំពុង​រស់នៅ​យ៉ាង​ឯកោ​លើ​ផ្ទះ​ដែល​ឡើង​ពី​ទឹក មក​រស់នៅ​លើគោក ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​។

លោក ប៉ាត់ គន មេឃុំ​ផ្លូវ​ទូក​បាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០២២ នេះ​ថា ពិតជា​សង្វេគ​ពេក​ណាស់ ដែល​គ្រួសារ​មួយ​មាន​ម្ដាយ​ស្លា​.​ប់​បាន​២​ខែ បន្ទាប់​មក​ឪពុក​បាន​ស្លា​.​ប់​ចោល​ទៀត ដោយ​បន្សល់​ទុក​កូន​៥​នាក់​។ ក្នុង​នោះ​ទារក​ម្នាក់​ទើប​កើត​បាន​២​ខែ បើ​គិត​ត្រឹម​ថ្ងៃនេះ​(២៩​ធ្នូ​) ។ គ្រួសារ​នេះ​មាន​ម្ដាយ​ឈ្មោះ ស្រៀ​ង ចម្រើន អាយុ​៣៩​ឆ្នាំ ឪពុក​ឈ្មោះ​ភី សា​ម៉េ​ត អាយុ​៣២​ឆ្នាំ ។ គ្រួសារ​នេះ មានកូន​៥​នាក់ ក្នុង​នោះ​កូនស្រី​ច្បង​អាយុ​១៣​ឆ្នាំ​និង​កូនប្រុស​ប្អូន​អាយុ​ទើបបាន​២​ខែ ។

លោក​មេឃុំ​ផ្លូវ​ទូក​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ស្ត្រី​ជា​ម្ដាយ​ឈ្មោះ ស្រៀ​ង ចំរើន បាន​ឈឺពោះ​សម្រាលកូន​ទី​៥ ហើយ​បាន​មក​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​ស្ត្រី​ជា​ម្តាយ​មាន​ជំងឺ​ហើយ​ស្លា​.​ប់​ចោល​កូន​ទៅ ។ ក្រោយ​ពេល​ស្ត្រី​ជា​ប្រពន្ធ​ស្លា​.​ប់ បុរស​ជា​ប្ដី​ឈ្មោះ ភី សា​ម៉េ​ត មាន​ជំងឺផ្លូវចិត្ត​បាន​ដើរ​ចោល​កូន​បាត់​ៗ​ពី​ផ្ទះ ដោយ​ទុក​កូន​ៗ ឱ្យ​នៅ​កំព្រា​ឯកោ ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន បុរស​ជា​ប្តី និង​ត្រូវជា​ឪពុក​ក៏​មាន​ជំងឺ ហើយ​ក៏​បាន​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ ២០២២ បន្ត​ទៀត ដោយ​បាន​បន្សល់​ទុក​ក្មេង​៥​នាក់
​ឱ្យ​នៅ​កំព្រា ។

លោក ប៉ាត់ គន មេឃុំ​ផ្លូវ​ទូក បាន​បន្ត​ថា គ្រួសារ​នេះ​ជា​គ្រួសារ​មួយ​ដែល​បា​នប​ម្លា​ស់​ទី​ពី​ការ​រស់​នៅ​លើ​ទឹក​មក​រស់នៅ​លើគោក ដូច​គ្រួសារ​ដទៃ​ទៀត​ក្នុង​ឃុំ​ផ្លូវ​ទូក​ដែរ ប៉ុន្តែ​មាន​ជីវភាព​ក្រលំបាក​ជាងគេ ។ កន្លង​ទៅ អាជ្ញាធរ​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ស្បៀងអាហារ​ជា​បន្តបន្ទាប់ ។ សូ​ម្បី​តែ​ការ​ស្លាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​និង​បុរស​ជា​ប្ដី​ពុំ​មាន​លុយ​ធ្វើបុណ្យ​ដែរ គឺ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ឧបត្ថម្ភ​និង​​រៃ​លុយ​គ្នា​ពី​អ្នក​ភូមិ​មក​ជួយ​ធ្វើបុណ្យ​ឱ្យ ។ ពេល​នេះ កូន​ៗ​កំពុង​តែ​រស់នៅ​ជា​ក្មេង​កំព្រា ចំណែក​​ទារក​ទើប​កើត​បាន​២​ខែ ត្រូវ​បាន​ម្ដាយមីង ដែល​ត្រូវជា​ប្អូនបង្កើត​របស់ ឈ្មោះ ភី សា​ម៉េ​ត ឈ្មោះ​ភី សោភា ជា​អ្នក​យក​ទៅ​ចិ​ញ្ជឹ​ម​បីបាច់​ថែរក្សា ។

ក្នុង​នាម​លោក​ជា​មេឃុំ​បាន​ឯកភាព​គ្នា ពី​ក្រុម​គ្រួសារ​កុមារ​កំព្រា​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម ដល់​ក្មេង​កំព្រា​ទាំងនោះ ឬ​បើ​អាច​សូម​យក​កុមារ​កំព្រា​ទាំងនោះ ទៅ​ដាក់​នៅ​មណ្ឌល​កំព្រា​ផង​ចុះ ៕