ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្នុងសង្កាត់ចោមចៅទី២ ខណៈសមត្ថកិច្ចកំពុងអន្តរាគមន៍

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីរាយការណ៍​បឋម បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីរាយការណ៍​បឋម បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧:១០ នាទី​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ នេះ ។

ជាក់ស្តែង ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៧ ខែមករា​នេះ​ថា ៖ ខណៈ​នេះ មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង ដែល​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។
សូម​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​ខាងលើ​នេះ ខាងយើង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ