ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែនៅមណ្ឌលឈូករង្សីលូតលាស់ល្អ និងត្រៀមប្រមូលផលផ្គត់ផ្គង់ដល់បងប្អូនភៀសសឹក

1 ថ្ងៃ មុន

ការ​លូតលាស់​ដំណាំ​បន្លែ​ដែល​បងប្អូន​ភៀស​សឹក និង​ក្រុមការងារ​ដែល​បាន​ដាំ​កន្លង​មក​នៅ​មណ្ឌល​ឈូក​រង្សី នឹង​បាន​កាត់​មក​ផ្គត់ផ្គង់​ឆាប់​ៗ​នេះ​។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ ។ បន្ទាប់​ពី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ…

ការ​លូតលាស់​ដំណាំ​បន្លែ​ដែល​បងប្អូន​ភៀស​សឹក និង​ក្រុមការងារ​ដែល​បាន​ដាំ​កន្លង​មក​នៅ​មណ្ឌល​ឈូក​រង្សី នឹង​បាន​កាត់​មក​ផ្គត់ផ្គង់​ឆាប់​ៗ​នេះ​។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៦ ។

បន្ទាប់​ពី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​បំផុត​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត លើ​ចលនា «​យើង​រួម​គ្នា​ដើម្បី​ជាតិ​!» ដោយ​បំផុស​បងប្អូន​ខ្មែរ​ទាំងអស់​នាំ​គ្នា​ដាំ​បន្លែ ប្រមូល​ផល​ទុក​ជូន​គ្រួសារ​កងទ័ព បងប្អូន​ភៀស​សឹក​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ ។

គិត​ត្រឹម​ថ្ងៃនេះ​បន្លែ​នៅ​មណ្ឌល​ឈូក​រង្សី​បាន​លូតលាស់​យ៉ាង​ល្អ​ក្រោម​ការ​ថែទាំ ដាក់​ជី ស្រោច​ទឹក​រាល់​ប្រចាំ​ថ្ងៃ​ពី​បងប្អូន​ភៀស​សឹក​។ មិនយូរ​ទៀត​ទេ​បន្លែ​ទាំងនេះ នឹង​បាន​កាត់​សម្រាប់​ផ្គត់ផ្គង់​អាហារ​ប្រចាំ​ថ្ងៃ​។

ក្នុង​នាម​បងប្អូន​ភៀស​សឹក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ​បំផុត​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​ការ​ណែនាំ​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ និង​ការ​ផ្គត់ផ្គង់​ចំណីអាហារ​ដល់​បងប្អូន​ភៀស​សឹក​មិន​ឱ្យ​មានការ​ខ្វះខាត ពិសេស​បាន​បំផុសគំនិត​ឱ្យ​មានការ​ដាំ​ដុះ​បន្លែ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ