យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានភាពនៃគ្រឹះស្ថានសិក្សា និងមណ្ឌលសុខភាពក្នុងខេត្តចំនួនពីរ មានការប្រែប្រួលដូចខាងក្រោម ៖
ក្រសួងមហាផ្ទៃ បានប្រកាស នាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះថា ៖ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងស្ថាប័នផ្តល់សេវាសាធារណៈ នៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ ។
ចំណែកនៅខេត្តបន្ទាយមានជ័យវិញ ក្រសួងមហាផ្ទៃ បានបន្តថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ ៕
ចែករំលែកព័តមាននេះ