ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! Porsche គ្រោង​ផលិត​រថយន្ត​ប្រណាំង​លើ​អាកាស

5 ឆ្នាំ មុន

«​យើង​មានសំណាង​ណាស់ ។ អ្វី​ដែល​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ គឺ​ពិតជា​មាន​ភាព​អស្ចារ្យ​ខ្លាំង » ។ នេះ​ជា​ប្រសាសន៍​របស់​លោក Detlev von Platen…

«​យើង​មានសំណាង​ណាស់ ។ អ្វី​ដែល​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ គឺ​ពិតជា​មាន​ភាព​អស្ចារ្យ​ខ្លាំង » ។ នេះ​ជា​ប្រសាសន៍​របស់​លោក Detlev von Platen សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Porsche និង​ទទួលខុសត្រូវ​ផ្នែក​លក់​និង​ទីផ្សារ​ពិភពលោក នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៨ ។

ខណៈ​រថយន្ត​បើកបរ​ដោយ​គ្មាន​តៃកុង និង​រថយន្ត​ប្រើប្រាស់​អគ្គិសនី គឺជា​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​គិត​ទៅ​ដល់​រថយន្ត​ហោះ គឺ​ពិតជា​មាន​ភាព​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន ។ ក្រុមហ៊ុន Porsche កំពុង​តែ​ធ្វើ​ឲ្យ​រឿង​នេះ​កាន់តែ​អស្ចារ្យ​មួយ​កម្រិត​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​គិត​ទៅ​ដល់​ការ​បង្កើត​រថយន្ត​ប្រណាំង​លើ​អាកាស ។

លោក Detlev von Platen មាន​ប្រសាសន៍​ថា ៖« នេះ​គឺជា​ដំណាក់កាល​ដំបូង​បំផុត តែ​វា​ពិតជា​ស័ក្តិសម​ណាស់​សម្រាប់​ក្រុមហ៊ុន Porsche ក្នុង​ការ​សម្រេច​វា ។ យើង​ក្រឡេក​មើល​ជុំវិញ​ខ្លួន​គឺ​មិនឃើញ​មាន​គេ​និយាយ​ពី​រឿង​នេះ​ទេ ហើយ​យើង​ក៏​សម្រេច​ចិត្តនឹង​បង្កើត​វា​ឡើង​ដោយ​ខ្លួនឯង » ។

ដោយសារ​តែ​ពាក្យ​ថា «​រថយន្ត​ប្រណាំង​លើ​អាកាស​» នេះ​ហើយ បានជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ។ គេ​មិនមែន​គិត​ត្រឹមតែ​បង្កើត​រថយន្ត​បើក​លើ​អាកាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Porsche ក៏​បាន​គិតដល់​រថយន្ត​ប្រភេទ​ស្ព័​រ​ផង​ដែរ ។

លោក Detlev von Platen បាន​បន្ថែម​ថា ៖« យើង​សាក​ស្រមៃ​មើល​ថា រថយន្ត​ហោះ​នឹង​អាច​ជូន​យើង​ពី​ចំណុច A ទៅ​កាន់​ចំណុច B បាន ដោយ​វា​អាច​បើកបរ​នៅ​លើ​អាកាស​ជា​ធម្មតា ។ តែ​ប្រសិនបើ​យើង​អាច​បើក​វា​បាន​លឿន​ទៀត​នោះ វា​កាន់តែ​អស្ចារ្យ​ថែម​ទៀត ។ នេះ​ជា​អ្វី​ដែល​ត្រូវ​គ្នា​ជាមួយ​ក្រុមហ៊ុន Porsche» ។

គួរ​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ការ​គ្រោងទុក​ប៉ុណ្ណោះ ។ ប្រសិនបើ​រថយន្ត​នេះ​មាន​មែន​នៅ​ថ្ងៃ​មុខ វា​នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​ខុស​គ្នា​ដាច់​ពី​ប្រភេទ​យានជំនិះ​ផ្សេង​ៗ ពោល​គឺ​វា​នឹង​ក្លាយទៅជា​មធ្យោបាយ​ថ្មី​សន្លាង ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់តែ​ស្រមៃ​នឹកឃើញ​កាលពី​វ័យ​កុមារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ