ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple នឹង​ផ្លាស់​ប្តូរ Apple Maps ទាំងស្រុង​សម្រាប់​ប្រព័ន្ធ iOS 12

5 ឆ្នាំ មុន

យោង​តាម TechCrunch បាន​ឲ្យ​ដឹង​ថា កម្មវិធី Apple Maps ថ្មី​អាច​នឹង​មាននៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS 12 ហើយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​ផែនទី​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល…

យោង​តាម TechCrunch បាន​ឲ្យ​ដឹង​ថា កម្មវិធី Apple Maps ថ្មី​អាច​នឹង​មាននៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS 12 ហើយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​ផែនទី​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ច្បាស់លាស់​ជាង​មុន ។

កម្មវិធី​នេះ​មិន​មាន​ប្រជាប្រិយភាព​ដូច​ការ​សង្ឃឹមទុក​របស់ Apple ទេ ។ បន្ទាប់​ពី​វា​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១២​មក ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​សេវាកម្ម​នេះ​អាច​ប្រើប្រាស់​បាន ។ បើ​ទោះជា​វា​ល្អ​ជាង​មុន​ក្តី ប៉ុន្តែ​វា​នៅ​តែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ទិន្នន័យ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ក្នុង​កម្មវិធី Google Maps ឡើយ ។

Apple បាន​ផ្តោត​សំខាន់​លើ​កត្តា​មួយ​ចំនួន​សម្រាប់​កម្មវិធី​ផែនទី​ថ្មី​នេះ ។ ជាដំបូង Apple ចង់​ធ្វើ​ឲ្យ​ផែនទី​កាន់តែ​ច្បាស់លាស់ ដោយ​ធានា​ថា កម្មវិធី​នេះ​នឹង​ត្រូវ​បាន Update ជា​ប្រចាំ ។
Apple កត់​សម្គាល់ថា ពួក​គេ​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ Update កម្មវិធី​ផែនទី​នេះ ប៉ុន្តែ​កម្មវិធី​ថ្មី​នឹង​មាន​ល្បឿន​លឿន និង​ងាយស្រួល​ជាង​មុន ។

ការ​បង្កើត​កម្មវិធី​ផែនទី​មួយ​ជា​ថ្មី វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ ។ ដើម្បី​សម្រេច​ជោគជ័យ​បាន Apple បាន​ប្រមូល​ទិន្នន័យ​ដោយ​ខ្លួនឯង ផង និង​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ផង ។ ការ​ប្រមូល​ទិន្នន័យ​ទាំងនេះ​នឹង​ជួយ​ឲ្យ Apple ដឹង​ពី​ហេតុការណ៍​ចរាចរណ៍​, អាកាសធាតុ និង​ការ​សាងសង់​ថ្មី​ៗ ។ Apple ក៏​ប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូល​ពី​កាមេរ៉ា​ផ្កាយ​រណប និង​ព័ត៌មាន​ប្រមូល​ពី​រថ​យន្ត​របស់​ពួក​គេ​ថែម​ទៀត​។

ទិន្នន័យ​ទាំងនេះ​អាច​ជួយ​ឲ្យ Apple ស្វែងរក​កន្លែង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​កន្លែង​ផ្សេង​ៗ​ទៀត ។ Apple បាន​លើក​ឡើង​ថា ពួក​គេ​នឹង​បើក​ដំណើរការ​កម្មវិធី​ផែនទី​ថ្មី​ម្តង​មួយ​ផ្នែក​នៅ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​ក្រោយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ