ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​ទិន្នផល​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ ព្រោះតែ​ការ​ផ្គត់ផ្គង់​កើនឡើង​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី ខណៈ​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​អាស៊ី​អន់​ថយ ដោយ​សារ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​អា​មេ​រិ​ក ។ លោក Gene…

ទីក្រុង​ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ ព្រោះតែ​ការ​ផ្គត់ផ្គង់​កើនឡើង​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី ខណៈ​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​អាស៊ី​អន់​ថយ ដោយ​សារ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​អា​មេ​រិ​ក ។

លោក Gene McGillian អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​ក្នុង Tradition Energy នៅ​អា​មេ​រិ​ក បាន​និយាយ​ថា ៖« មាន​ភាព​មិន​ប្រាកដប្រជា​យ៉ាង​ខ្លាំង​លើ​ប្រេង ដែល​នឹង​បន្ថែម​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ » ។

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​លើ Twitter របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ថា ព្រះរាជា Salman bin Abdulaziz Al Suad របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យល់ព្រម​ថា នឹង​បង្កើន​ផលិតកម្ម​ប្រេង​ដល់​ទៅ​២​លាន​ធុង ប៉ុន្តែ White House បាន​បដិសេធ​នឹង​ចំនួន​នេះ ។

តាម​ការ​ស្ទង់​មតិ​មួយ​ថា ទិន្នផល​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កើនឡើង​ប្រមាណ​៧០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​តាំងពី​ខែឧសភា (​ជិត​ស្មើ​ចំនួន​ប្រេង​១០,៧២​លាន​ធុង​ក្នុង​១​ថ្ងៃ​) ដែល​បូម​បាន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

ផលិតកម្ម​ប្រេង​របស់​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ក៏​បាន​កើនឡើង​ប្រមាណ​៣២​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ​ផង​ដែរ កាលពី​ខែមិថុនា ។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់ Reuters ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ។

ក្រសួង​ថាមពល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ទិន្នផល​ប្រេង​រុ​ស្ស៊ី ក៏​បាន​កើនឡើង​ពី​១០,៩៧​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែឧសភា មក​ស្មើនឹង​១១,០៦​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែ​មិថុនា ។

ជាមួយ​គ្នា​នេះ ទិន្នផល​ប្រេង​សហរដ្ឋអាមេរិក​បាន​កើនឡើង​៣០% ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ មក​ស្មើនឹង​១០,៩​លាន​ធុង​ក្នុង​១​ថ្ងៃ មាន​ន័យ​ថា ប្រទេស​នាំ​ចេញ​ប្រេង​ធំ​ៗ​ទាំង​៣ កំពុង​តែ​ផលិត​ប្រេង​ប្រមាណ​១១​លាន​ធុង​ក្នុង​១​ថ្ងៃ​រៀង​ៗ​ខ្លួន ដែល​អាច​ផ្គត់ផ្គង់​បាន​១​ភាគ​៣ នៃ​តម្រូវការ​ប្រេង​ពិភពលោក ។ ទោះជា​យ៉ាងណា ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ប្រទេស​ធំ​ៗ​ដូច​ជា ប្រទេស​ចិន សហភាព​អឺរ៉ុប ឥណ្ឌា និង​កា​ណា​ដា គឺ​កំពុង​តែ​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង ។

ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា ការ​កុម្ម​ង់​សម្រាប់​នាំ​ចេញ​ក្នុង​ខែមិថុនា បាន​ធ្លាក់​ចុះ ខណៈ​មាន​ជម្លោះ​ជាមួយ​អា​មេ​រិ​ក ។ បើ​ទោះជា​មានការ​ផ្គត់ផ្គង់​ពី​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី​ក្តី ប៉ុន្តែ​ទីផ្សារ​ប្រេង​បន្ត​តានតឹង ព្រោះតែ​ភាព​រអាក់រអួល​ក្នុង​ប្រទេស​កា​ណា​ដា​, វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​លី​ប៊ី ។

ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អា​មេ​រិ​កលើ​ប្រទេស​អ៊ីរ៉​ង់ ក៏​ចូល​រួមរឹត​បន្តឹង​ទីផ្សារ​ប្រេង​ផង​ដែរ ។ កាលពី​ថ្ងៃអាទិត្យ​កន្លង​មក លោក​ត្រាំ បាន​គំរាម​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​អ៊ីរ៉​ង់​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ