ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អូស្ត្រាលី​ម្នាក់​ផឹកស្រា​ច្រើន​ពេក បណ្តាល​ឲ្យ​គាំងបេះដូង​ស្លា.ប់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​០៣ កក្កដា ២០១៨ មាន​ជនបរទេស​ម្នាក់​ដេក​នៅ​ក្នុង​បន្ទប់​លេខ​១០៨ សណ្ឋាគារ​កោះកុង​ស៊ី​ធី ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​០៣ កក្កដា ២០១៨ មាន​ជនបរទេស​ម្នាក់​ដេក​នៅ​ក្នុង​បន្ទប់​លេខ​១០៨ សណ្ឋាគារ​កោះកុង​ស៊ី​ធី ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ជន​រង​គ្រោះ​ឈ្មោះ MC DONALD THEODORE SYDNEY ឆ្នាំ​កំណើត 30 JAN 1954 ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PA6301411​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ កក្កដា ជន​រង​គ្រោះ​បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​នៅ​ហាង​មួយ​ក្នុង​ខេត្តកោះកុង​។ ក្រោយ​ពេល​ផឹក​ស្រវឹង​ជោគ​ជាំ ជន​រង​គ្រោះ​បាន​ចូល​សម្រាក​ក្នុង​បន្ទប់​សណ្ឋាគារ​កោះកុង​ស៊ី​ធី​នោះ​វិញ​។ បន្ទាប់​ជន​រង​គ្រោះ​ចូល​សម្រាក​បាន​បន្តិច​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​បាន​ចូល​ទៅ​បន្ទប់​ជន​រង​គ្រោះ ក្នុង​គោលបំណង​តាម​ទៅ​មើល​គ្នា​ដែល​ឃើញ​ផឹក​ជោគ​ជាំ​ខ្លាំង​ពេក​។

លុះ​មិត្តភក្តិ​ចូល​ដល់​ក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់ នៅ​លើ​ឥដ្ឋ​ក្បែរ​គ្រែ​ដេក ភ្លាម​នោះ​មិត្តភក្តិ​ជនបរទេស បាន​រាយការណ៍​ប្រាប់​មេការ​សណ្ឋាគារ ទើប​មានការ​ភ្ញាក់ផ្អើល និង ជូនដំណឹង​ទៅ​កម្លាំង​សមត្ថកិច្ច នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត និង​ការិយាល័យ​អន្តោប្រវេសន៍ អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ និង​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្។

ត ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សាកសព ទើបបាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ឈ្មោះ MC DONALD THEODORE SYDNEY ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង (​ផឹកស្រា​ច្រើន​ពេក​) ប្រាកដ​មែន​។ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ឯកភាព​គ្នា​ជាមួយ​គណៈកម្មការ​ចុះ​ពិនិត្យ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប៊ុ​ន ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ