ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ចោរ​១​ក្រុម សកម្ម​ខាង​ដើរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ស​.​ផ​.​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ត្រូវ​បាន​អ្នក​ជិតខាង​សង្ស័យ…

ខេត្តសៀមរាប ៖ ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ស​.​ផ​.​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ត្រូវ​បាន​អ្នក​ជិតខាង​សង្ស័យ និង​សហ​ការណ៍​ជាមួយ​បងប្អូន​ប្រជា​ការពារ​ភូមិ​រាយការណ៍ មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួច​នាំ​យក​ទៅ​អធិការ​ក្រុង​សៀមរាប ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​គោះ​ផ្ទះ​ពលរដ្ឋ​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការ​ង​ទទួល​ផ្នែក​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​លោក​បាន​ដឹកនាំ​កម្លាំង ជំនាញ ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ករណី​ចោរលួច​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ភ្លាម​ៗ​ចំនួន ០៣​នាក់ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត ទៅ​តុលាការខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន​៖​ទី​១-​ឈ្មោះ ហឿ​ន សរ ភេទ​ប្រុស អាយុ​១៧​ឆ្មាំ ជនជាតិ​ខ្មែរ សញ្ជាតិ ខ្មែរ​បច្ចុប្បន្ន​រស់នៅ​ភូមិ ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ទី​២-​ឈ្មោះ ឆាយ វ៉ា​ន់​ណែ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​ក្រុង​.​ខេត្តសៀមរាប​(​ជន​សមគំនិត​) និង​ទី​៣-​ឈ្មោះ កែវ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ (​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទម្លុះទម្លាយ​)​។ ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​ចម្លើយ​របស់​ជនសង្ស័យ​ខាងលើ​រួច​មក ពួក​គេ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​លួច​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​មែន​។ ហើយ​រាល់​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​លួច​បាន យក​លក់​ឱ្យឈ្មោះ ឆាយ វ៉ា​ន់​ណែ​ត​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា តាម​ការ​រៀបរាប់​របស់​ជនសង្ស័យ​ឈ្មោះ ឆាយ វ៉ា​ន់​ណែ​ត ដែល​កម្លាំង​យើង​ចាប់​បាន បន្ទាប់​ពី​ចាប់​បាន​ជនសង្ស័យ​ខាងលើ​រួម​មក កម្លាំង​យើង​ក៏​បាន​នាំ​ឈ្មោះ ឆាយ វ៉ា​ន់​ណែ​ត យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើការ​ឆែកឆេរ​កន្លែង​ដែល​លាក់​ទុក​វត្ថុ​តាង​ទាំង​អស់នោះ​។

លោក​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ឆាយ វ៉ា​ន់​ណែ​ត រួច​មក នគរបាល​ក្រុង​សៀមរាប បាន​សហ​ការណ៍​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ត​នាំ​ខ្លួន​ជនសង្ស័យ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ ទៅ​យក​វត្ថុ​តាង​គ្រឿងញៀន ដែល​លាក់​ទុក ហើយ​មាន​ពាក់​ព​ន្ធ័​នឹង​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បាន​ចំនួន​០២​នាក់​បន្ថែម​ទៀត​៖ ទី​០១-​ឈ្មោះ ងិ​ន មាស​រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដ​ង្កំ និង​ទី​០២-​ឈ្មោះ កែវ ឡោះ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក​។

ក្រោយ​ឃាត់ខ្លួន​កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក​MSX ពណ៌​ខៀវ គ្មាន​ស្លាក​លេខ លេខ​តួលេខ​ម៉ាស៊ីន ៤០០៥២៩ ផ្លា​ក​លេខ​ចំនួន​០២​សន្លឹក​មាន​សៀមរាប 1Y-1361​និង​កណ្តាល 1S-6480 ម្សៅ​គ្រើម​ពណ៌​ស​(​ម៉ា​ទឹក​ក​ចំនួន​១៥​កញ្ចប់​តូច ទូរ​សព្ទ​ចំនួន​០៣​គ្រឿង​(​ខូច​) ជា​របស់​ជនសង្ស័យ​។ ហើយ វត្ថុ​តាង​របស់​ជន​រង​គ្រោះ ដែល​ដកហូត បាន​ពី​ជនសង្ស័យ​មាន​៖ -​ទូរទស្សន៍​ទំហំ​២១ អ៊ិ​ញ ០១​គ្រឿង​,​ម៉ា​ញ៉េ​០១​គ្រឿង​,​សា​ឡុ​ង​ឈើ​០១,​តុ​តូច ០១,​នាឡិកា​ឈើ​០១​គ្រឿង​,​កៅអី​ផ្អែក​០១,​ទូទឹកកក​០១​គ្រឿង​,​ខោអាវ​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ