ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ចាំ​មើល​ប្តី​៣​ថ្ងៃ​ហើយ នៅ​តែ​មិនឃើញ​ទើប​ដាច់​ចិត្ត​ទៅ​….(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​ស្ត្រី​បាន​និយាយ​ថា កាលពី​ថ្ងៃ​សៅ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ មាន​បុរស​២​នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ហៅ​ម៉ូតូ​កង់​បី​ប្តី​គាត់​ជិះ​ចេញពី​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​ស្ត្រី​បាន​និយាយ​ថា កាលពី​ថ្ងៃ​សៅ ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ មាន​បុរស​២​នាក់​ដែល​ជា​កម្មករ​សំណង់​បាន​ហៅ​ម៉ូតូ​កង់​បី​ប្តី​គាត់​ជិះ​ចេញពី​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ទៅ​សៀមរាប ដោយ​ម៉ៅ​នៅ​តម្លៃ​២០០​ដុល្លារ ។


ដោយ​បុរស​២​នាក់​ខាងលើ​ទើប​រាប់អាន​ប្តី​គាត់​ជា​មិត្តភក្តិ​បាន​រយៈពេល​កន្លះ​ខែ​ទេ ហើយ​នៅ​មិន​ទាន់​បាន​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​ទេ ។ ក្រោយ​ពី​រាប់អាន​គ្នា​បាន​កន្លះ​ខែ​ក៏​បាន​និយាយ​ម៉ៅ​ម៉ូតូ​កង់​បី​ប្តី​របស់​គាត់​ចេញពី​ព្រៃ​ស្ពឺ​ទៅ​ខេត្តសៀមរាប​ក្នុង​តម្លៃ​២០០​ដុល្លារ ។ នៅ​ពេល​នោះ​នាង​បាន​ឃាត់​ប្តី​ដែរ​ថា មិនបាច់​ទៅ​ទេ បើ​គេ​មាន​លុយ​ដល់​២០០​ដុល្លារ​គេ​អាច​ជិះឡាន​ក្រុង​អស់​តែ​ម្នាក់​៣-៤​ម៉ឺន​រៀល​ម៉េច​គេ​មិន​ជិះ មក​ម៉ៅ​ម៉ូតូ​កង់​បី​ដល់​២០០​ដុល្លារ​ធ្វើ​អី? ដោយ​នាង​ខ្លាច​មិន​ស្រួល​ដែរ​ទើប​ឃាត់​ប្តី តែ​ប្តី​អត់​ស្តាប់ ។
បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឈឿ​ម សែ​ម ភេទ​ប្រុស មុខរបរ​កសិករ​(​ប្តី​) ចំណែក​ស្ត្រី​ឈ្មោះ ជ្រឹ​ម ម៉ា​លី​ម ត្រូវជា​ប្រពន្ធ ។


សេចក្តីរាយការណ៍​បន្ត​ថា បុរស​ទាំង​២​នាក់​ខាងលើ​និយាយ​ថា បើ​អត់​ទៅ​ដល់​សៀមរាប​ក៏​បាន​ដែរ​ឲ្យ​តែ​ជូន​ដល់​ផ្សារ​ថ្មី​អី​ក៏​បាន​ហើយ ចឹ​ង​ហើយ​ទើប​ស្ត្រី​ខាងលើ​ព្រម​ឲ្យ​ទៅ ។ នៅ​ពេល​ជូន​ទៅ​ប្តី​នាង​ក៏​បាត់​មិនឃើញ រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​លឺ​ថា ប្តី​គាត់​ទៅ​ដល់​សៀមរាប​ហើយ​នៅ​ម្តុំ​ឃុំ​ដំ​ដែក ។ ខណៈ​ពេល​នោះ​នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្តី តែ​ប្តី​គាត់​អត់​លើក​ទេ មាន​អ្នក​ផ្សេង​លើក តែ​នាង​សុំ​ជួប​ប្តី​នាង ប៉ុន្តែ​គេ​ចេះ​តែ​កុហក​នាង​មិន​ឲ្យ​ជួប​ប្តី​រហូត​លុះដល់​ថ្ងៃនេះ​ម៉ោង​១២​ថ្ងៃត្រង់ មាន​គេ​ខ​លម​ក​នាង​ថា ឈប់​ទូរស័ព្ទ​មករ​ញីរ​ញ៉ៃ​ទៀត ដោយ​នាង​សួរ​រក​ប្តី តែ​គេ​មិន​ប្រាប់​ហើយ​ឆ្លើយ​ថា គេ​អត់​ដឹង​ទេ ។


ដោយនៅ​ថ្ងៃនេះ​នាង​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដោយនាងចាំ​មើល​ប្តី​៣​ថ្ងៃ​ហើយ នៅ​តែ​មិនឃើញ​ទើប​ដាច់​ចិត្ត​ទៅដាក់ពាក្យប្តឹង ដោយសារ​នាង​អត់​ដឹងទីតាំងទើប​សមត្ថកិច្្ចបាន​ដឹក​នាង​នាំ​មក​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២ ហើយ​ធ្វើការ​ស្រាវជ្រាវ​រក​ប្តី​គាត់ តែ​មិនដឹង​ថា ប្តី​គាត់​យ៉ាងណា​ទៅ​ហើយនោះ​ទេ ?
ពាន់​ព័ន្ធ​សំណួរ​សួរ​ថា តិច​ប្តី​មាន​ស្រី នាង​បាន​ឆ្លើយ​ថា រឿង​ប្តី​មាន​ស្រី គឺ​អត់​ទេ ប្តី​គាត់​ដាច់ខាត​អត់​មាន​ស្រី​ទេ ដោយ​កន្លង​មក​ធ្លាប់​និយាយ​គ្នា​ហើយ ហើយ​ណាមួយ​ប្តី​នាង​មិន​ស្អាត​ទៀត ។ សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរកប្តីនាងផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ