ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ជឿសម្តីគាត់ប្រាប់​ទេ… ការពិត​ស្លា.ប់មែនក្នុងបន្ទប់​ទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាម្តាយ​​មាន​ជំងឺ​ស​រ​សៃ​ប្រសាទ​​ បាន​យក​អង្រែ​បុក​គ្រឿង​ទៅ​វាយ​សម្លាប់​កូនប្រុស​របស់​ខ្លួន មា​ន​​អាយុ​៤​ឆ្នាំម្នាក់ដែល​​ជា​មនុស្ស​ស​រសៃ​ប្រសាទ​ដូច​គ្នា​ បណ្ដាល​ឱ្យ​ស្លាប់​​យ៉ាងអាណោចអាធ័ម​​ ​នៅ​​បន្ទប់ទឹក​ក្នុងផ្ទះ​ជួល​​របស់ខ្លួន ​។ ​​ ហេតុការណ៍នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាម្តាយ​​មាន​ជំងឺ​ស​រ​សៃ​ប្រសាទ​​ បាន​យក​អង្រែ​បុក​គ្រឿង​ទៅ​វាយ​សម្លាប់​កូនប្រុស​របស់​ខ្លួន មា​ន​​អាយុ​៤​ឆ្នាំម្នាក់ដែល​​ជា​មនុស្ស​ស​រសៃ​ប្រសាទ​ដូច​គ្នា​ បណ្ដាល​ឱ្យ​ស្លាប់​​យ៉ាងអាណោចអាធ័ម​​ ​នៅ​​បន្ទប់ទឹក​ក្នុងផ្ទះ​ជួល​​របស់ខ្លួន ​។ ​​

ហេតុការណ៍នេះ បាន​កើតឡើង​និង​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ ​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ​កក្កដា ​នៅក្នុង​​បន្ទប់ជួល​​​លេខ​២៣ ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​​ខាងលើ ឈ្មោះ ស អ៊ា​ង អាយុ​៤០​ឆ្នាំ  ជាមេផ្ទះ មាន​ជម្ងឺ​ស​សៃ​ប្រសាទ​ជាង​៣​ឆ្នាំ​កន្លង​មក​ ហើយ​និង​មាន​ប្តី​ឈ្មោះ វ័​ន្ត រួន អាយុ​៤៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ ។​ អ្នក​ទាំង​២​នាក់​នេះ មានកូន​ប្រុស​២​នាក់​ នៅ​ក្នុង​បន្ទុកគ្រួសារ​ហើយ កូនប្រុស​ដែល​ត្រូវ​វាយ​សម្លាប់​នេះ​ឈ្មោះ វ័​ន្ត ភា​រុណ អាយុ​១៤​ឆ្នាំ មាន​ជម្ងឺសរសៃ​ប្រ​សាទ​យូរ​ឆ្នាំ​មក​ហើយ ​។​ ​

តាម​ប្រភព​​​ពី​អ្នក​ជិតខាង​​​ថា នៅ​មុន​ពេល​កើតហេតុ ប្ដី​បាន​ចេញ​ទៅ​ធ្វើការ​បាត់​ ។ ចំណែក​កូនប្រុស​ម្នាក់​ទៀត​បាន​ទៅ​រៀន ​នៅ​សល់​តែ​ស្ត្រី​រូប​នេះ​និង​កូនប្រុស ​ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​នេះ​ប៉ុណ្ណោះ​។ ​លុះដល់​ពេល​កើតហេតុ ​គេ​បានឮ​សូរ​ម្ដាយ​និង​កូន​ឈ្លោះ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នោះ ​ប៉ុន្តែ​មិន​មាន​នរណា​ចាប់​អារម្មណ៍​ទៅ​មើល​ឡើយ ព្រោះ​នេះ​ជា​ទម្លាប់​ហើយ  (កន្លង​មក​អ្នក​ទាំង​២​នាក់​តែងតែ​ឈ្លោះ​គ្នា​ជា​បន្ត​បន្ទាប់​» ហើយ​កូនប្រុស​មាន​ជំងឺសរ​​សៃ​ប្រសាទ​ខ្លាំង​ជាង​ និង​ធ្លាប់​បាន​វាយ​ម្ដាយ​ថែម​ទៀត​ផង​ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា បន្តិច​ក្រោយមក ​មានការ​ស្ងាត់ស្ងៀម​វិញ​ហើយ ​ឃើញ​ស្ត្រី​នោះ​ដើរ​ចេញពី​ក្នុង​បន្ទប់​រួច​បិទទ្វារ​ចាក់សោ​​ពី​ខាងក្ រៅ​រួច​បាន​យក​កូនសោ​​ទៅ​ផ្ញើរ​អ្នក​ជិតខាង​ ។ ​ដោយ​បាន​និយាយ​ថា​«​ជួយ​​មើល​បន្ទប់​ឲ្យ​ផង​ខ្ញុំ​ទៅ​ប្ដឹង​នគរបាល​សិន ព្រោះ​ខ្ញុំ​បាន​វាយ​កូន​ស្លាប់​ហើយ​» ខណៈនោះ​គ្មាន​នរណា​
ជឿ​សម្ដី​នាង​ទេ​ ព្រោះ​ដឹង​ថា ​នាង​ជា​មនុស្ស​ស​សៃ​ប្រសាទ​បែប​នេះ។

បន្ទាប់​មក​ នាង​បាន​ចាកចេញ​ទៅ​បាត់​។​លុះ​មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ឃើញ​នគរបាល​ចុះ​ទៅ​កាន់​ទី​នោះ និង​បាន​យក​កូនសោ​​ចាក់​បើកទ្វារ​ចូល​ទៅ​មើល​ក៏​ប្រទះ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​ ទើប​ម្នាក់​ៗ​ស្រឡាំងកាំង​និង​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ