រាជធានីភ្នំពេញ ៖ ខុសពីការគ្រោងទុកដែលថា ម្ចាស់ខ្សែក្រវាត់កីឡាករ មាស ច័ន្ទមាន នឹងឈ្នះការប្រកួតលើកីឡាករវ័យក្មេងមកពីប្រទេសថៃ Pha Cha បែរជាកីឡាកររូបនេះបរាជ័យក្រោមដៃគូប្រកួតគួរឱ្យភ្ញាក់ផ្អើលទៅវិញ។
កីឡាករកម្ពុជាបានក្លាយជាអ្នកបោះបង់ការប្រកួតក្នុងទឹកទី៣ បន្ទាប់ពីមួយដៃពេញទំហឹងរបស់កីឡាករថៃ ហើយត្រូវចំចុងដង្ហើម រហូតដល់ថ្នាក់ដួលអុកគូទក្រោកលែងរួច ទោះជារាប់ដល់១០។
ការបរាជ័យដែលបានកើតឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីព្រឹកថ្ងៃទី១ ខែកក្កដានោះ កីឡាករទាំងពីរបានឡើងប្រកួតគ្នាក្នុងនាមជាគូប្រកួតអន្តរជាតិ ដោយកីឡាករទាំងពីរគ្រាន់តែបើកឆាកភ្លាមក៏រាងស្វាហាប់រៀងខ្លួន ដោយមិននឹកស្មានការប្រកួតនឹងបញ្ចប់ត្រឹមទឹកទី៣នោះផង ហើយរឹតតែមានអ្នកនឹកស្មានមិនដល់ទៅទៀតសម្រាប់ការបរាជ័យរបស់កីឡាករ មាស ច័ន្ទមាន។
ការប្រកួតបញ្ចប់ត្រឹម២ទឹក កីឡាករទាំង២រកមិនឃើញអ្នកឈ្នះចាញ់នោះទេ ដោយសារតែកីឡាករសុទ្ធតែខ្លាំងរៀងខ្លួន ជាពិសេសក្នុងការវាយដាក់គ្នាទៅវិញដែលអ្នកណាក៏មើលឃើញថា មានចំណុចខ្លាំងដូចគ្នា។ ប៉ុន្តែឈានចូលក្នុងទឹកទី៣ ពេលដែលកីឡាករទាំង២ស្ថិតក្នុងការប្រកួតដាក់គ្នាយ៉ាងស្វិតស្វាញ ស្រាប់តែកីឡាករ មាស ច័ន្ទមាន ក៏ត្រូវមួយដៃរបស់កីឡាករថៃចំចុងដង្ហើម រហូតដល់ថ្នាក់អង្គុយអុកគូទ ហើយសម្រេចដល់ការបោះបង់ការប្រកួតនៅក្នុងទឹកនោះ។
បើទោះជាមានការរិះគន់ថា កីឡាករ មាស ច័ន្ទមាន ធ្លាក់ដៃជាងមុន ទើបបណ្ដាលឱ្យភ្លាត់ស្នៀតនាពេលនោះ ប៉ុន្តែគ្រូបង្វឹក និងអ្នកជំនាញភាគច្រើនអះអាងថា កីឡាកររូបនេះបរាជ័យដោយសារតែការភ្លាត់ស្នៀតប៉ុណ្ណោះ ដោយមន្ត្រីអ្នកជំនាញផ្នែកកីឡាជាច្រើននាក់ គឺទោះជាកីឡាករល្អ និងខ្លាំងប៉ុណ្ណា ក៏អាចជួបរឿងភ្លាត់ស្នៀត ហើយឈានដល់ការសន្លប់បែបនេះបានដែរ ដោយសារតែក្នុងពេលវាយលុកដាក់គ្នាទៅវិញទៅមក គឺអ្នកណាក៏វ៉ៃខ្លាំងទៅខ្លាំងមក ដែល អ្នកណារហ័សជាងនឹងមានឱកាសនោះដែរ។ អ្នកជំនាញនៅតែអះអាងថា ការបរាជ័យរបស់មាស ច័ន្ទមាន នៅតែបង្ហាញថា គេជាកីឡាករនៅល្អ បើមិនដូច្នោះគឺមិនអាចត្រឹមតែអុកគូទបែបហ្នឹងទេ៕
ភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា៖ « រាល់ក្រវិលកំប៉ុងស្រាបៀរ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងខ្លាំងពេក លុះទៅផ្ទះមិនរួចក៏ចតម៉ូតូទុកចោល រួចដេកស្ដូកនៅនឹងមុខផ្ទះរបស់ស្ត្រីម្នាក់ ជាហេតុធ្វើឱ្យស្ត្រី...
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្ននេះឧក្រិដ្ឋជនបានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champion League បានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃពុធនេះ កំពូលតារាឆ្នើម Cristiano Ronaldo បានបង្ហើបឱ្យ...
ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ «ភាពច្នៃប្រឌិតឥតព្រំដែន» ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។https://youtu.be/lRE5OEuio9sដំបូង OPPO បាន...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងស្តុកថ្នាំបុរាណខ្មែរប្រក់ស័ង្កសីមួយកន្លែង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់...
ខេត្តបន្ទាយមានជ័យ ៖ ស្រូវចំនួន៦០០តោនបានរួចផុតពីគ្រោះអគ្គីភ័យ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងរោងម៉ាស៊ីនកិនស្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជា...
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា កុសុមៈ...
ខេត្តស្ទឹងត្រែង ៖ គ្រួសារកងទ័ព និងនគរបាលវរៈព្រំដែនកម្ពុជា-ឡាវចំណុចស្វាយធំ និងកោះទន្សាយ នៃស្រុកសៀមប៉ាង ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច...
ច្បាស់ណាស់ព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គបានលើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានធំនៅក្នុងលទ្ធិព្រះពុទ្ធសាសនា ។ កម្មគឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កែវ សំណាង ជាអភិបាលរង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ, នគរបាល និងប្រជាការពារខណ្ឌជាច្រើននាក់ ចុះ...
ប្រទេសរុស្ស៊ី ៖ កងម៉ារីនរុស្ស៊ី បានរាយការណ៍ឱ្យដឹងថា នាវិកម្នាក់បានត្រូវបាត់បង់ជីវិត ហើយនាយទាហានម្នាក់បាត់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយសារភ្លើង...
ថ្ងៃនេះសូមបង្ហាញពីហាងឆេងអត្រាប្តូរប្រាក់ដុងវៀតណាមធៀបនឹងប្រាក់រៀលខ្មែរ ដើម្បីឲ្យអ្នកដែលនិយមចាយ និងប្រើប្រាស់ធ្វើការប្រៀបធៀបមើលថា តើមានការប្រែប្រួល...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបហង្សក្រហម Liverpool បានទិញកីឡាករតែម្នាក់គត់មុនយុទ្ធនាការឆ្នាំ ២០១៩/២០ ប៉ុន្តែឥឡូវនេះត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងជា...
ខេត្តបាត់ដំបង ៖ កម្ពុជា-ថៃ បានជួបប្រជុំគ្នានៅក្នុងសាលប្រជុំមន្ទីរពេទ្យយោធា(ព២)ខេត្តបាត់ដំបង នៅ រសៀលថ្ងៃទី១២ ធ្នូ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វេជ្ជ សុខវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសទាក់ទាញនិងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុកចេញផ្សាយ...
រាជធានីភ្នំពេញ ៖ ជំងឺមហារីកពោះវៀនធំជាជំងឺមហារីកដែលជួបជាញឹកញាប់ដែលជាចំណាត់ថ្នាក់ទី3 ហើយកើតចំពោះទាំងបុរស និងស្ត្រី ជាពិសេសមនុស្សចាស់។ វាជាជំងឺដែលជាគ្រោះ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបានបញ្ជាក់ថា នៅពេលនេះរាជរដ្ឋាភិបាលយើងមានថវិកាជាសាច់ប្រាក់ប្រមាណ៣,៥០០លានដុល្លារ ដែលអាចប្រើប្រាស់បាន...
វាគឺជាឆ្នាំដ៏រំភើបសម្រាប់ក្រុមហ៊ុន Urban Hub (ខេមបូឌា) ខូអិលធីឌី ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដែលទទួលបានសមិទ្ធផលដ៏អស្ទារ្យ ខណៈជិតបញ្ចប់ឆ្នាំ២០១៩នេះ។ ក្រមហ៊ុន...
គុណជាតិឯណាដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់ គុណជាតិនោះឈ្មោះបុណ្យ ភាសាបាលី បុញ្ញ ។អានិសង្សនៃបុណ្យចេញមកជាទឹកចិត្តដ៏...