ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ង៉ែត វុ​ធ ត្រូវ​គេ​ចោទ​ថា ​ស៊ី​ឡាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ ង៉ែត វុ​ធ មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ ង៉ែត វុ​ធ មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវ​បាន​អ្នក​ទស្សនា​ស្រែ​កថា បាន​ឈ្នះ​ដោយសារ​ស៊ី​ឡាក់ ដោយ​ម្នាក់​ៗ​អះអាង​ថា បើ​ទោះជា​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប បាន​ល្មើស​នឹង​វិន័យ​ជ្រុលដៃ​ថែម​ក៏​ពិតមែន ក៏​មិន​ដល់​ថ្នាក់​សន្លប់ ព្រោះតែ​មួយ​ស្នៀត​នោះ​ដែរ​។

យ៉ាងណាមិញ គណៈកម្មការ​ប្រដាល់​របស់​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រកាស​ឱ្យ​កីឡាករ ង៉ែត វុ​ធ ឈ្នះ គឺ​ដោយសារ​តែ​ការ​ជ្រុលដៃ​ថែម​ពេញទំហឹង​របស់​ភាគី​ម្ខាង​ទៀត គឺ​មាន​លក្ខខណ្ឌ​ឱ្យ​ចាប់កំហុស​ពិតប្រាកដ​។

លោក ញាណ សុធី អ្នក​រៀប​ការ​ប្រកួត​បាន​ទទួលស្គាល់​ថា ធម្មតា​កីឡាករ​ម្នាក់​ត្រូវ​បាន​គេ​ចាប់កំហុស​ថា ថែម​ខុស​បច្ចេកទេស គឺ​ភាគី​ដែល​រង​គ្រោះ​ដែល​ត្រូវ​គណៈកម្មការ​កំណត់​​ឱ្យ​ឈ្នះ រមែង​ត្រូវ​បាន​គេ​ចោទ​ថា ស៊ី​ឡាក់ ព្រោះតែ​ចង់​ឈ្នះ​ដោយ​ស្រួល​។ ប៉ុន្តែ​ក្នុង​នាម​ជា​គណៈកម្មការ​ឱ្យ​តែ​កំហុសឆ្គង​នោះ​ត្រូវ​ទំនង​នឹង​លក្ខខណ្ឌ​ច្បាប់ គឺ​ត្រូវ​តែ​ចាប់ ដោយ​មិន​អាច​និយាយ​បាន​ថា មួយ​ដៃ ឬ​មួយ​ជើង នឹង​ការ​ល្មើស​នោះ ពិតជា​បណ្ដាល​​ឱ្យ​សន្លប់ ឬ​មិន​សន្លប់​ក្ដី​។

លោក​បន្ត​ទៀត​ថា បើ​ការ​វាយ​ថែម​មិន​ត្រូវ​បាន​ចាប់កំហុស គឺ​មិន​ខុស​ពី​បណ្ដាល​ឱ្យ​កីឡាករ​ម្ខាង​ទៀត​បានចិត្ត​នោះ​ទេ ទើប​លោក​យល់​ថា ការ​កំណត់​ឱ្យ​អ្នក​ថែម​ចាញ់​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កុំឱ្យ​មានការ​ករណី​នេះ​បន្ត​ទៀត​។

ចំណែក​កីឡាករ ង៉ែត វុ​ធ បាន​អះអាង​ថា ខ្លួន​មិន​បាន​ស៊ី​ឡាក់​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​មួយ​ស្នៀត​ដែល​ថែម​របស់ សេក គឹ​ម​សាន្ត មាន​កម្រិត​ធ្ងន់ ទើប​លោក​មិន​អាច​ក្រោក​មក​ប្រកួត​តតាំង​បាន​។ លោក​បន្ត​ថា ខ្លួន​នឹង​មិន​ខ្វល់​ពី​ការ​រិះគន់​ថា ស៊ី​ឡាក់​នោះ​ទេ ដោយ​សារ​​តែ​អ្នកស្រែ​កថា លោក​ធ្វើ​ពុត​ដើម្បី​បាន​ឈ្នះ​មិនមែន​ជា​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ