ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​០៧ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៧៩
-​របប​ប៉ុ​ល ពត ផ្ដាច់​ការ​ត្រូវ​បាន​ផ្ដួល​រលំ ក្រោយ​ពី​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​ប្រព្រឹត្ដ​អំពើ​ប្រល័យ ពូជសាសន៍​មក​លើ​ប្រជាជន​ខ្លួនឯង​ស្លា.ប់​អស់ រាប់​លាន​នាក់ ។ ការ​ផ្ដួលរំលំ​នេះ គឺ​បានការ ជួយ​សង្គ្រោះ​ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​ដោយ​មានការ​គាំទ្រ​ពី​កងទ័ព​ស្ម័គ្រ ចិត្ដ​វៀតណាម ។

ឆ្នាំ​១៦១០
-​លោក​ហ្កា​លី​ឡូ ហ្កា​លី​ឡេ បាន​សង្កេត ឃើញ​ភព​រណប​របស់​ភព​ព្រហស្បតិ៍​ចំនួន​៤​ជា លើក​ទី​១ ហើយ​លោក​ឱ្យឈ្មោះ​ភព​រណប ទាំង​៤​នោះ​ថា​ភព​ហ្កា​រី​ឡេ​ន តែ​ឈ្មោះ​ភព រណប​ទាំង​៤​មាន​អ៊ី​អូ​, អឺ​រ៉ូ​ប៉ា​, ហ្កា​នី មេ​ឌី និង​កាលី​ស​ស្ដូ ។
ឆ្នាំ​១៧៨៥
-​បុរស​ជនជាតិ​បារាំង លោក​ហ្ស​ង់​ព្យែ​រ និង​លោក​ច​ន ជេ​ហ្វ​ហ្វ្រី បាន​ធ្វើ​ដំណើរ​ចេញពី ទីក្រុង​ដូ​វ័​រ ប្រទេស​អង់គ្លេស​ទៅ​ទីក្រុង​កា ឡាស ប្រទេស​បារាំង ដោយ​ប្រើ​បា​ឡុ​ង ហោះ​។
ឆ្នាំ​១៧៩៧
-​ទង់ជាតិ​ថ្មី​របស់​ប្រទេស​អ៊ី​តា​លី​ត្រូវ​បាន ដាក់​ឱ្យ​ប្រើប្រាស់​ជា​លើក​ទី​១​។
ឆ្នាំ​១៩២៧
-​ទូរស័ព្ទ​ឆ្លង​ទ្វីប​ជា​លើក​ទី​១ គឺ​អាច​ទូរ ស័ព្ទ​ចេញពី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ទៅ​ទីក្រុង​ឡុ​ង ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៩៣១
-​លោក​ហ្កា​យ ឡា​ម​តុ​ន ម៉ែ​ន​ហ្ស៊ី​ស ជន ជាតិ​អូស្ដ្រាលី បាន​បើក​យន្ដហោះ​ជា​លើក​ទី ១​ឥត​ឈប់​ពី​ប្រទេស​អូស្ដ្រាលី​ទៅ​ប្រទេស ញូ​វ​ហ្សេ​ឡែ​ន ក្នុង​រយៈពេល​១១​ម៉ោង​៤៥ នាទី ។
ឆ្នាំ​១៩៣៥
-​មេដឹកនាំ​អ៊ី​តា​លី លោក​បេ​នេ​តូ មូ​សូលី នី និង​នាយក​រដ្ឋមន្ដ្រី​បារាំង លោក​ព្យែ​រ ឡា វ៉ាល បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នៅ​ទី ក្រុង​រ៉ូ​ម ប្រទេស​អ៊ី​តា​លី ដើម្បី​សុំ​ការ​ជួយ គាំទ្រ​ប្រឆាំង​នឹង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៤៥
-​មេបញ្ជាការ​ទ័ព​អង់គ្លេស​បាន​ធ្វើ​ស​ន្និ សី​ទ​ប្រកាស​ថា ការ​ប្រយុទ្ធ​នៅ​តំបន់​ប៊ុល​ក្នុង ប្រទេស​បែ​ល​ហ្ស៊ិ​ក ជាមួយ​កងទ័ព​អា​ល្លឺ​ម៉​ង់ ទទួល​បាន​ជោគជ័យ ។
ឆ្នាំ​១៩៥៣
-​លោក​ប្រធានាធិបតី​ហារី ទ្រូ​ម៉ា​ន បាន ប្រកាស​ថា សហរដ្ឋអាមេរិក បាន​ធ្វើការ​អភិ វឌ្ឍន៍​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន ។
ឆ្នាំ​១៩៥៩
-​សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់រ​ដ្ឋា​ភិ បាល​ថ្មី​គុយ​បា​របស់​លោក​ហ្វី​ដែល កា​ស្ដ្រូ​។
ឆ្នាំ​១៩៦០
-​ការ​សាកល្បង​មី​ស៊ី​ល ប៉ូ​ឡា​រី​ស របស់ សហរដ្ឋអាមេរិក​ដែល​កែ​ច្នៃ​សំរាប់​ប្រើ​ក្នុង អំឡុង​មាន​សង្គ្រាមត្រជាក់ ហើយ​បាញ់​បាន ចំងាយ​១.៨៥៣​គីឡូម៉ែត្រ​។
ឆ្នាំ​១៩៧៩
-​របប​ប៉ុ​ល ពត ផ្ដាច់​ការ​ត្រូវ​បាន​ផ្ដួល​រលំ ក្រោយ​ពី​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​ប្រព្រឹត្ដ​អំពើ​ប្រល័យ ពូជសាសន៍​មក​លើ​ប្រជាជន​ខ្លួនឯង​ស្លាប់​អស់ រាប់​លាន​នាក់ ។ ការ​ផ្ដួលរំលំ​នេះ គឺ​បានការ ជួយ​សង្គ្រោះ​ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​ដោយ​មានការ​គាំទ្រ​ពី​កងទ័ព​ស្ម័គ្រ ចិត្ដ​វៀតណាម ។
ឆ្នាំ​១៩៨៤
-​ប្រទេស​ប្រ៊ុ​យ​ណេ បាន​ក្លាយជា​សមា ជិ​ក​ទី​៦​នៃ​សមាគម​អាស៊ាន ។
ឆ្នាំ​១៩៩០
-​ប៉ម​ពីសា ត្រូវ​បាន​បិទ​មិន​ឱ្យ​ឡើង​ទៀត  ព្រោះតែ​បញ្ហា​សុវត្ថិភាព ដោយសារ​ប៉ម​នេះ ទ្រេត និង​មាន​វ័យ​ចំណាស់​ដែល​គេ​សាងសង់ នៅ​ឆ្នាំ​១១៧៣ ក្នុង​ប្រទេស​អ៊ី​តា​លី ។
ឆ្នាំ​១៩៩៩
-​ការ​ចោទ​ប្ដឹង​លោក​ប្រធានាធិបតី​អា​មេ រិ​ក ប៊ី​ល គ្លី​ន​តុ​ន ពី​សំណាក់​សភា​អា​មេ​រិ​ក ទាក់ទិន​នឹង​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​នាង​ម៉ូ​នី​កាឡេ​វេន​ស្គី​។
ឆ្នាំ​២០០៣
-​ប្រធានាធិបតី​បារាំង លោក​ហ្សា​ក់ ស៊ី​រ៉ា​ក់ បាន​ផ្ញើ​សារ​ទៅ​កាន់​កងទ័ព​បារាំង​ថា កងទ័ព​បារាំង​គួរតែ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សកម្មភាព ប្រសិនបើ​អង្គការសហប្រជាជាតិ​សំរេច ប្រើ​សកម្មភាព​យោធា​ទៅ​លើ​ប្រទេស
អ៊ី​រ៉ា​ក់ ។
-​តុលាការ​ជាន់ខ្ពស់​ឥណ្ឌូ​ណេ​ស៊ី បាន​រក្សា ដីកា​កាត់ទោស​ប្រហារជីវិត​ដោយ​ព្យួរ​.​ក អ្នក ដាក់​គ្រាប់បែក​នៅ​កោះ​បាលី កាលពី​ថ្ងៃ​ទី​១២ តុលា​ឆ្នាំ​២០០២​ដែល​បាន​សំលាប់​មនុស្ស ២០២​នាក់ ៕