ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជួបឧបសគ្គខ្លាំងក្នុងការ​ស្វែងរកអ្នកទាំង​១៣… តែម្នាក់ៗ​ស៊ូ​មិនរាថយ​ឡើយ

6 ឆ្នាំ មុន

ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​ក្មេងៗ១៣​នាក់​ដែល​​ជាប់​ក្នុង​ល្អាង គឺ​មាន​ស្ថានការណ៍ពិបាក​ក្នុង​​​ជួយ​​​ ដោយ​សារ​តែ​​មាន​ភ្លៀង​ធ្លាក់​​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​​មានទឹក​ជន់​​ឡើង​​ខ្លាំង បណ្តាល​ឱ្យ​​ជា​ឧបសគ្គ​របស់​ក្រុម​ជួយ​​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួននោះ ។ ការ​បាត់​ខ្លួន​នេះ នៅ​តែ​ជា​ព័ត៌មាន​មួយ​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក ផ្តោត​ការ​ចាប់អារម្មណ៍​លើ​ករណី​ក្រុម​កីឡាករ​ក្មេង​ៗ​ដែល​បាត់​ខ្លួន​…

ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​ក្មេងៗ១៣​នាក់​ដែល​​ជាប់​ក្នុង​ល្អាង គឺ​មាន​ស្ថានការណ៍ពិបាក​ក្នុង​​​ជួយ​​​ ដោយ​សារ​តែ​​មាន​ភ្លៀង​ធ្លាក់​​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​​មានទឹក​ជន់​​ឡើង​​ខ្លាំង បណ្តាល​ឱ្យ​​ជា​ឧបសគ្គ​របស់​ក្រុម​ជួយ​​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួននោះ ។

ការ​បាត់​ខ្លួន​នេះ នៅ​តែ​ជា​ព័ត៌មាន​មួយ​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក ផ្តោត​ការ​ចាប់អារម្មណ៍​លើ​ករណី​ក្រុម​កីឡាករ​ក្មេង​ៗ​ដែល​បាត់​ខ្លួន​ ព្រមទាំង​គ្រូបង្វឹកសរុប​ចំនួន​១៣​នាក់​នៅ​ក្នុង​ល្អាង​លួង​-​ខុន​ណា​ម ​ណា​ង​ណ​ន ក្នុងស្រុក​មេ​សាយ ខេត្ត​ឈៀង​រ៉ា​យ ភាគ​ខាងជើង​ប្រទេស​ថៃ ។ គិត​មកទល់​​ថ្ងៃទី២៧ មិថុនា ​ការ​ស្វែងរក​ពួក​គេ (ជនរងគ្រោះ​) បាន​ប្រើ​រយៈពេល​ជាង​១០០​ម៉ោង​ទៅ​ហើយ នៅ​តែ​មិន​​បាន​ជួប​ប្រទះ​ទៀត ។

តាម​ប្រភព​ពី​កាសែត​​ថៃ​រ៉ាត់ ប្រទេស​ថៃ បាន​សរុប​ភារកិច្ច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ទាំង​១៣​នាក់ ​សម្រាប់​ហេតុការណ៍​ដែល​កើតឡើង​​កន្លង​មក​ថា ​ក្រុម​ជួយ​សង្គ្រោះ​បាន​ពង្រាយ​ខ្សែភ្លើង និង​រៀបចំ​ម៉ាស៊ីនបូមទឹក ប៉ុន្តែ​ម៉ាស៊ីនបូមទឹក​ នៅ​មាន​បញ្ហា​មិន​អាច​ដំណើរការ​បាន ។ កង​កម្លាំង​ ក៏​បង្ខំ​ធ្វើការ​ត្រួតពិនិត្យ​ម៉ាស៊ីន​បូម​ទឹក ខណៈ​ផ្នែក​ខាងក្រៅ​ល្អាង ​មាន​ភ្លៀង​ធ្លាក់​គ្រប់ពេលវេលា ។

ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ ដែល​បង្ក​ឲ្យ​មានទឹក​ជន់​មក​ដល់​តំបន់​ទី​​៣ ធ្វើ​ឲ្យ​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ពី​តំបន់​ទី​៣ មក​តំបន់​ទី​២​វិញ ។ ​ក្រុម​ស្វែងរក​អ្នក​បាត់​ខ្លួនបាន​ត្រៀម​ធ្វើ​ដំណើរ​ ដើម្បី​ស្វែងរក​ផ្លូវ​ចូល​តាម​ច្រក​ផ្សេង បន្ទាប់​ពី​នោះ ក្រុម​ជួយ​អា​សា​បាន​ត្រៀម​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​នោះ​ម្តងទៀត ព្រម​ជាមួយ​​ឧបករណ៍​ផ្សេង​ៗ ។

ក្រុម​ជួយ​សង្គ្រោះ​បាន​ចូល​ទៅ​ក្នុង​ល្អាង​ពិនិត្យ​មើល​ផ្នែក​ខាងក្នុង​នៃ​ល្អាង ។ ពួក​គេ​បញ្ជាក់​ថា នៅ​ក្នុង​ល្អាង​នេះ​ មាន​ប្រហោង​ជម្រៅ​ជ្រៅ ដែល​អាច​ចូល​ទៅ​បាន ។ ​ក្រុម​ឧទ្យាន​ជាតិ​សត្វព្រៃ និង​រុក្ខជាតិ បាន​ប្រើ​គ្រឿងចក្រ​ជីកដី​នៅ​ក្បែរ​បរិវេណ​អាង​ស្តុក​ទឹក ចេញពី​ផ្លូវទឹក​ល្អាង​លួង បង្ខំ​ស្រូបទឹក​ចេញ​ ដើម្បី​ឲ្យ​ក្រុម​ជួយ​សង្គ្រោះ​អាច​ចូល​ទៅ​ដល់​តំបន់​គោលដៅ​បាន​ឆាប់​បំផុត ។

សម្តេចព្រះ​ចៅ​ផា​ចុ​ឡា​ផា​ន់ វិ​ល័យ​លក្ខណ៍ បាន​ព្រះ​រាជទាន​ប្រាក់​ឧបត្ថម្ភ​ការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​១៣​នាក់ ដែល​ជាប់​នៅ​ក្នុង​ល្អាង​លួង ខេត្ត​ឈៀង​រ៉ា​យ ព្រមទាំង​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ប្រតិបត្តិ​ការងារ សូម​ឲ្យ​គ្រប់​គ្នា​មាន​សុវត្ថិភាព និង​ទទួល​បាន​ជោគជ័យ ។ ​ឧទ្ធម្ភាគចក្រ​ដំបូង​ បាន​ហោះ​ពិនិត្យ​មើល​លើ​កំពូល​ល្អាង ប៉ុន្តែ​ផ្ទៃមេឃ​មិន​អំណោយផល ជា​ពិសេស នៅ​លើ​កំពូលភ្នំ​ណា​ង​ណ​ន (​នាង​ដេក​) ដែល​ជាទី​តាំង​ល្អាង​
លួង ។ ​

លោក​ឧត្តមសេនីយ៍ ឆា​ឡឺ​ឆៃ សិ​ទ្ធី​សា​ថ (Chalermchai Sittisart) មេបញ្ជាការ​កងទ័ព បាន​មក​ដល់​ឧទ្យាន​ល្អាង​លួង ដើម្បី​តាមដាន​ភារកិច្ច​ការងារ​ស្វែងរក​ជីវិត​មនុស្ស​ទាំង​១៣​នាក់ ។ យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thai NavySEAL រាយការណ៍​ថា បរិមាណ​ទឹក​នៅ​ក្នុង​ល្អាង​លួង​បាន​កើន​ឡើងជា​ប្រចាំ មិន​ឈប់​ឈរ​នៅ​តាម​ច្រក​នៃ​រូង និង​អាង​ទឹក ហើយ​មានទឹក​ពោរពេញ​ហូរ​មក​ខ្លាំង​ឡើង​ស្ទើរ​គ្រប់​ចំណុច ។ ក្រុម​ពង្រាយ​ខ្សែភ្លើង និង​ក្រុម​ជួយ​សង្គ្រោះ​ដែល​ទទួលខុសត្រូវ​ខាង​ផ្នែក​នេះ បាន​ប្រឹងប្រែង​ធ្វើ​ការងារ​២៤​ម៉ោង​លើ​២៤​ម៉ោង ។

​អ្នក​ថ្មើរជើង​បាន​មក​ដល់​ជិត​ចំណុច​រូង​ដើម្បី​រក​ច្រក​ជួយ​សង្គ្រោះ​កីឡាករ​ទាំងនោះ ដែល​នៅ​លើ​កំពូល​ល្អាង​​​មាន​ថ្ម​ខ្ពស់​ច្រើន​ជាន់ ហើយ​ផ្លូវ​ដើរ គឺជា​ផ្លូវ​ដី​រអិល​ដោយសារ​ភ្លៀង​ធ្លាក់ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត ។
​ក្រុម​អ្នក​មុជទឹក និង​អ្នកជំនាញ​មក​ពី​ប្រទេស​អង់គ្លេស ចំនួន​៣​នាក់ រួម​ជាមួយ​ឧបករណ៍​មុជទឹក បាន​ធ្វើ​ដំណើរ​​មក​ដល់​ប្រទេស​ថៃ​ហើយ និង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឈៀង​រ៉ា​យភ្លាម​ៗ ។ អ្នកធ្វើការ​នៅ​ព្រ​លាន​យន្តហោះ​ខេត្ត​ឈៀង​រ៉ា​យ ក៏​បាន​ត្រៀម​ទទួល និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកជំនាញ​ទាំង​៣​រូប​បាន​ទៅ​ដល់​ល្អាង​នោះ​ឲ្យ​បាន​លឿន​បំផុត ។ក្រុម​អាជ្ញាធរ​បាន​ប្រកាស​បិទ​ឧទ្យាន​ល្អាង​លួង​ជា​បណ្តោះអាសន្ន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​ស្វែងរក និង​ជួយ​សង្គ្រោះ​ក្រុម​កីឡាករ​បាត់​ខ្លួន ព្រមទាំង​ហាមឃាត់​បុគ្គល​ពី​ខាងក្រៅ​ចូល​មក​ក្នុង​តំបន់​ផង​ដែរ ។

ទោះជា​យ៉ាងណា នៅ​វេលា​ម៉ោង០​៤​និង​៥០​នាទីរសៀល​ថ្ងៃទី​២៧ មិថុនា ដដែល លោក​ឧត្តមសេនីយ៍ Chalongchai Chaiyakum មេបញ្ជាការ​ទ័ព​រង​ទី​៣បាន​ថ្លែង​ថា ៖ « អាជ្ញាធរ​ដែល​ដំឡើង​ម៉ា​ស៊ីន​បូមទឹក​ប្រចាំ​ក្រុង​បាងកក បាន​ត្រៀមខ្លួន​រៀបចំ​រួចរាល់​ហើយ ចំណែក​រឿង​ភ្លៀង​ធ្លាក់ នៅ​តែ​បង្ក​ឲ្យ​មាន​ទឹក​ជន់​ឡើងជា​ប្រចាំ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើការ​បាន» ។ លោក​បញ្ជាក់​ថា ពួក​យើង​មិន​បាន​ជួប​ក្រុម​កីឡាករ​ដែល​បាត់​ខ្លួន​ទាំង​១៣​នាក់​នោះ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ