ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកដូណាល់ ត្រាំ ប្រកាសបង្កើត «ក្រុម​ប្រឹក្សាសន្តិភាព» និងរដ្ឋបាលបច្ចេកទេសប៉ាឡេស្ទីន ដើម្បីគ្រប់គ្រងដែនដី

1 នាទី មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សហរដ្ឋអាមេរិក​នា​ពេល​នេះ បាន​ប្រកាស​ហើយ​ដំណាក់កាល​ទី​២​នៃ​ផែនការ​សន្តិភាព​របស់​លោក​ដូ​ណា​ល់​ត្រាំ​ នៅ​ជ្រោយ​ហ្គា​ហ្សា គឹ​ការ​បង្កើត​រដ្ឋបាល​ប៉ា​ឡេ​ស្ទី​ន​មួយ​ដែល​មាន​តែ​បណ្ដា​អ្នកបច្ចេកទេស និង​ការ​ឆ្លងកាត់​មួយ​សម្រាប់​ដែនដី​នោះ ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១៥…

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សហរដ្ឋអាមេរិក​នា​ពេល​នេះ បាន​ប្រកាស​ហើយ​ដំណាក់កាល​ទី​២​នៃ​ផែនការ​សន្តិភាព​របស់​លោក​ដូ​ណា​ល់​ត្រាំ​ នៅ​ជ្រោយ​ហ្គា​ហ្សា គឹ​ការ​បង្កើត​រដ្ឋបាល​ប៉ា​ឡេ​ស្ទី​ន​មួយ​ដែល​មាន​តែ​បណ្ដា​អ្នកបច្ចេកទេស និង​ការ​ឆ្លងកាត់​មួយ​សម្រាប់​ដែនដី​នោះ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១៥ មក​រា ថា ក្រុមប្រឹក្សា​សនិ្ត​ភាព​មួយ​សម្រាប់​​ហ្គា​ហ្សា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចាត់​ទុក​ថា នោះ​ជា​ដំណាក់កាល​សំខាន់​នៃ​ផែនការ​អា​មេ​រិ​ក​សម្រាប់​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នេះ ។ ប្រធានាធិបតី​អា​មេ​រិ​ក​បញ្ជាក់​ថា សមាជិក​ក្រុមប្រឹក្សា​នោះ​ដែល​លោក​ជា​អ្នកដឹកនាំ នឹង​ប្រកាស​នា​ពេល​ខាង​មុខ​នេះ ។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​មាន​មហា​កិត្តិយស​ប្រកាស​ថា ក្រុមប្រឹក្សា​សន្តិភាព​ត្រូវ​បាន​បង្កើត​ហើយ រួច​សមាជិក​ក្រុមប្រឹក្សា​នះ​នឹង​បង្ហាញ​នា​ពេល​ខាង​មុខ​ឆាប់​ៗ ។ ក្រុមប្រឹក្សា​នោះ​មាន​តួនាទី​ត្រួតពិនិត្យ​លើ​រដ្ឋបាល​បណ្ដោះអាសន្ន​ប៉ា​ឡេ​ស្ទី​ន ។

ចលនា​​ប៉ា​ឡេ​ស្ទី​ន​ផ្សេង​ៗ​បាន​ព្រមព្រៀង​គ្នា ហើយ​នៅ​ទីក្រុង​គែ​រលើ​សមាសភាព​នៃ​រដ្ឋបាល​នោះ ហៅ​គណៈកម្មាធិការ​ប៉ា​ឡេ​ស្ទី​ន​បណ្ដោះអាសន្ន មាន​សមាជិក​១៥​រូប ។ ប្រមុខ​របស់​រដ្ឋបាល​នោះ​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ជ្រោយ​ហ្គា​ហ្សា គឹ​អតីត​អនុរដ្ឋមន្ត្រី​មួយ​រូប​លោក​អា​លី​សា​អា​ដដែល​ជា​វិស្វករ​ស៊ី​វិល ហើយ​សមាជិក​ក្រៅពី​នេះ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ថា​មាន​នរណា​ខ្លះ ។

ក្រុម​ហា​ម៉ាស់​ពេល​នេះ បាន​យល់ព្រម​គោរព​កិច្ចព្រមព្រៀង ។ នេះ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ។ សម្រាប់​អា​មេ​រិ​ក​ទិស​ដៅ​សំខាន់​នៃ​ដ​ណា​ក់​កាល​ទី​២​នៃ​កិច្ចព្រមព្រៀង​គឹ​ការ​រំសាយ​អាវុធ​ពី​ក្រុម​ហា​ម៉ាស់​ដោយ​គំរាម​ក្រុម​នេះ​ថា បើ​មិន​ព្រម​ទេ​នោះ​នឹង​រង​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត ។

សមាជិក​ក្រុមប្រឹក្សា​សន្តិភាព​ក៏​មាន​ជា​ពិសេស​មនុស្ស​មក​ពី​អង់គ្លេស អា​លឺ្ល​ម៉​ង់ បារាំង អ៊ី​តា​លី អា​រ៉ា​ប៊ី​សា​អូឌីត កា​តា អេ​ហ្ស៊ី​ប និង​តួ​ក​គី​។ ដំណាក់កាល​ទី​២​នៃ​ផែនការ​សន្តិភាព​ត្រូវ​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៤ មក​រា ទៅ ដោយ​មាន​ភារៈ​ជា​ពិសេស កសាង​ជ្រោយ​ហ្គា​ហ្សា​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ