បារាំង និងបណ្តាប្រទេសអឺរ៉ុប ប្រញាប់បញ្ជូនទ័ពទៅកោះគ្រីនឡែន ដើម្បីទប់ទល់នឹងមហិច្ឆតារបស់លោក ត្រាំ
ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានប្រកាសពង្រឹងកម្លាំងយោធាទាំងផ្លូវគោក ផ្លូវអាកាស…
ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានប្រកាសពង្រឹងកម្លាំងយោធាទាំងផ្លូវគោក ផ្លូវអាកាស…
ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានប្រកាសពង្រឹងកម្លាំងយោធាទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក នៅលើកោះគ្រីនឡែន តាមសំណើរបស់ប្រទេសដាណឺម៉ាក។ នេះបើយោងតាមសារព័ត៌មាន Xinhua, CNN និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី១៦ ខែមករានេះ។
មិនត្រឹមតែបារាំងប៉ុណ្ណោះទេ ប្រទេសអឺរ៉ុបផ្សេងទៀតដូចជា អាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ក៏បានបញ្ជូនបុគ្គលិកយោធាទៅកាន់ទីនោះផងដែរ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា និងការពារអធិបតេយ្យភាពទឹកដីដែលកំពុងរងការគំរាមកំហែង។
មូលហេតុចម្បងដែលនាំឱ្យអឺរ៉ុបប្រញាប់ប្រញាល់ពង្រឹងវត្តមានយោធានៅតំបន់អាកទិកនាពេលនេះ គឺដោយសារតែប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ ចាប់តាំងពីឡើងកាន់តំណែងសាជាថ្មីក្នុងឆ្នាំ ២០២៥ លោក ត្រាំ បានបង្កើនសម្ពាធ និងបង្ហាញបំណងយ៉ាងច្បាស់ក្នុងការ «ទិញយក» ឬ «គ្រប់គ្រង» កោះគ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ ការណ៍នេះបានធ្វើឱ្យអឺរ៉ុបមើលឃើញថា ជាការរំលោភបំពានលើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខតំបន់ ទើបបណ្ដាប្រទេសមហាអំណាចអឺរ៉ុបសម្រេចចិត្តចងសម្ព័ន្ធភាពយោធាដើម្បីបង្ហាញជំហរ «មិនអត់ឱន» ចំពោះមហិច្ឆតារបស់ទីក្រុងវ៉ាស៊ីនតោនលើដែនដីមួយនេះ៕
ចែករំលែកព័តមាននេះ