ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​សម្រាប់​អ្នក​ភូមិ​តា​គង់ ខណ្ឌមានជ័យ ៣៨០​គ្រួសារ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ប្រទាន​កម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៣៨០​គ្រួសារ​កំពុង​រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ធ្វើ​ប្រទាន​កម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​៣៨០​គ្រួសារ​កំពុង​រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ។

ពិធី​ប្រគល់​ដី​ប្រទាន​កម្មសិទ្ធិ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៨០​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ បាន​ធ្វើ​ឡើង កាលពី​ព្រឹក ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលា​ខណ្ឌមានជ័យ ស្ថិត​ក្នុង​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​ប្រគល់​ដី​ប្រទាន​កម្ម​ជូន​បងប្អូន​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក នា​ពេល​នេះ​គឺ​អនុវត្តន៍​ទៅ​តាម​ការ​ណែ​នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​បងប្អូន​បាន​ស្នើ​សុំ​ពី​សម្តេច​កន្លង​មក ។

លោក​បន្ត​ថា ដោយ​ពិនិត្យ​ឃើញ​ពី​ភាព​លំបាក​របស់​បងប្អូន​សម្តេច​ក៏​បាន​ប្រគល់​ដី​ប្រទាន​កម្មនេះ​តាម​រយៈ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ពីព្រោះ​បងប្អូន​ពិតជា​រស់នៅ​ទីតាំង​នេះ​ជា​យូរ​ឆ្នាំ​មែនហើយ​ក្នុង​មាន​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រំភើប​រីករាយ​មក​ផ្សព្វផ្សាយ​ជូន​នេះ​គឺជា​សំណើរ​របស់​បងប្អូន​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​សម្តេច​ធ្វើ​ប្រទាន​កម្ម​ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ដែល​តែងតែ​យកចិត្តទុកដាក់​ជីវភាព​ទៅ​លើ​ការ​រស់នៅ​រហូត​ដល់​ពេល​នេះ​កម្មសិទ្ធិ​នេះ​នឹង​អាច​បោះ​ឆ្នោត​ហើយ​ភ្លាម​អាច​ទទួល​បាន​កម្មសិទ្ធិ​តែ​ម្តង ។

លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រគល់​ដី​ប្រទាន​កម្ម​ដី​ជូន​បងប្អូន​នេះ​គឺ​មានការ​ចុះ​វាស់វែង​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បាន​ច្បាស់លាស់​ទើប​ឈាន​ទៅ​ដល់​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ។ ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ​គឺ​មាន​ផលប្រយោជន៍​ពីរ​យ៉ាង​គឺ​ប្រជាពលរដ្ឋ​ក៏​បាន​ផលប្រយោជន៍​ហើយ​រដ្ឋ​ក៏​ទទួលផល​ប្រយោជន៍​ព្រោះ​ពេល​ប្រជាពលរដ្ឋ​មាន​លំនឹង​ពិតប្រាកដ​មាន​លំនៅ​ដ្ឋា​ន​ផ្ទះ​នៅ​ស្របច្បាប់​អាច​យក​ទៅ​ដាក់​ធនាគារ​យក​លុយ​មក​ប្រើប្រាស់​បាន​តាម​តម្រូវការ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ តែ​សុំ​ឱ្យ​បងប្អូន​ប្រើប្រាស់​វា ជា​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ រក្សា​ទុក​ឱ្យ​បាន​ល្អ កុំឱ្យ​បាត់បង់ និង​នាំ​គ្នា​ទៅ​បង់ពន្ធ​ជូន​រដ្ឋ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​តាម​ការ​កំណត់​របស់​រដ្ឋ​ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ