ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! បុរសម្នាក់ជិះម៉ូតូសុខៗ ​ត្រូវរន្ទះ​បា.ញ់​ប្រល័យជីវិ.ត

1 អាទិត្យ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លា.ប់នៅនឹងកន្លែង ដោយគ្រោះធម្មជាតិ(រន្ទះបា.ញ់) ក្នុងខណៈពេល

​ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ដោយគ្រោះធម្មជាតិ(រន្ទះបាញ់) ក្នុងខណៈពេលដែលបុរសរងគ្រោះ​រូបនោះកំពុងជិះម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីវាលរេញ ឆ្ពោះ​ទៅខេត្តកំពត ពេលមេឃកំពុងភ្លៀង​។

ហេតុការណ៍ខាងលើ​នេះបានកើតមានឡើងនៅថ្ងៃទី៩ ឧសភា ឆ្នាំ​២០២៤ វេលាម៉ោង​១១និង៣០​នាទីព្រឹក​ នៅចំណុចលើដងផ្លូវជាតិលេ​ខ​៣ ចន្លោះគីឡូម៉ែត្រលេខ​១៨១-១៨២ ស្ថិតនៅភូមិ!​ព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​តាម​ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ឃ្លោ ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនកម្មករ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោតស្រុក​ទឹកឈូ ខេត្តកំពត។​

​តាមប្រភពដដែលបានបន្ត​ថា មុនពេលកើតហេតុ ជនរងគ្រោះ​កំពុងបើកបរម៉ូតូលើដងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីវាលរេញឆ្ពោះ​ទៅខេត្តកំពត ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ពេលកំពុងធ្វើដំណើរដល់ចំណុចកើតហេតុ​ខាង​លើ ក៏មានផ្គរ ​និងរន្ទះបាញ់ត្រូវ​ចំ​ជនរងគ្រោះ បណ្តាលអោយជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់តែម្តង។​

តាម​ប្រភពដដែលបានបន្តថា តាមកាបំភ្លឺរបស់ឈ្មោះ មូល សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ នៅក្បែរកន្លែងកើតហេតុ បានអោ​យដឹងថា ពេលកើតហេតុ​ គាត់​កំពុងតែអង្គុយជួសជុលម៉ូតូនៅក្នុងតូប ហើយមេឃកំពុងភ្លៀងធ្លាក់ខ្លាំង លាយឡំជា​មួយផ្គររន្ទះផងដែរ ។ ពេលនោះគាត់ឃើញមានបុរស​រងគ្រោះបានជិះម៉ូតូ១គ្រឿ​ង ​ម៉ាកហុងដាឌ្រីម សេរីឆ្នាំ​២០​១៦ ពណ៍ខ្មៅ មានទិស​ដៅពីវាលរេញឆ្ពោះទៅកំពត ពេលជិះមកដល់ចំណុចកើត​ហេតុ ក៏មានផ្គររន្ទះបាញ់ឮសូរផូង ហើយឃើញជនរង​គ្រោះធ្លាក់ចេញពីលើម៉ូតូ ​។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ​គាត់​ក៏បានហៅបងប្អូនមកជួយមើល តែជន​រងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

នៅក្នុងហេតុការណ៍នេះ ក៏មានការចុះត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រោយពីការត្រួតពិនិត្យកន្លែងកើតហេតុ និង​ស.ពជនរងគ្រោះ​ខាងលើពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

បច្ចុប្បន្ន សាកស.ពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅខេត្តកំពត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ