ពលរដ្ឋជាង១០០នាក់កំពុងពុះកញ្ជ្រោលខ្លាំង… ខណៈលោកអភិបាលព្យាយាមសម្រួល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ មិថុនា នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋចំនួនជាង១០០នាក់…
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០នាក់នេះ គឺមកពីស្រុកគីរីសារគរ បុទុមសារគរ និងស្រែអំបិល ខេត្តកោះកុង ដែលមានទំនាស់បញ្ហាដីធ្លីជាមួយនិងក្រុមហ៊ុនចំការអំពៅលីយ៉ុងផាត់ ។ ពួកគាត់ក៏មានបំណងចង់ជួបសម្តេច ហ៊ុន សែន ផងដែរ ប៉ុន្តែត្រូវកម្លាំងមានសមត្ថកិច្ច បានធ្វើការរារាំងហើយ ។
គិតត្រឹមវេលាម៉ោងជិត១១ព្រឹកថ្ងៃដដែលនេះ ក្រុមប្រជាពលរដ្ឋបាននាំគ្នាទៅអង្គុយនៅលើចិញ្ជើមផ្លូវនៅស្ងៀមមួយកន្លែង ខណៈក៏មិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ