ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌ ​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ សូម​ព្យាយាម សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ សូម​ព្យាយាម សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី ​នេះបើយោង​តាម​សេចក្តីណែនាំពាក់ព័ន្ធ​នឹង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែររបស់​ក្រសួង​វប្បធម៌ ​នៅ​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ សូម​ព្យាយាម សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី ​នេះបើយោង​តាម​សេចក្តីណែនាំពាក់ព័ន្ធ​នឹង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែររបស់​ក្រសួង​វប្បធម៌ ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះថា​ សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ជា​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ បង្ហាញ​ពី​អត្តសញ្ញាណ ប្រវត្តិសាស្ត្រ និង​ទំនៀមទម្លាប់ ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​តាំងពី​សម័យ​បុរាណ​មក ​។

ក្រសួង​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន ប្រជាជន​យើង​គ្រប់​មជ្ឈដ្ឋាន​និយម​ប្រើប្រាស់​សម្លៀក​បំពាក់ ប្រពៃណី​ទាំងនេះ​ក្នុង​ឱកាស​ជា​ច្រើន​ដូច​ជា ពិធីបុណ្យ​ជាតិ ពិធី​ផ្លូវការ​តូច​ធំ ពិធី​មង្គលការ និង​ពិធី​ផ្សេង​ៗ ព្រមទាំង​ការ តុបតែង​ដើម្បី​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាដើម ដែល​សកម្មភាព​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់ មោទនភាព និង​ការ​លើក​តម្លៃ​ចំពោះ​អត្តសញ្ញាណ​ដ៏​ថ្លៃថ្លា​របស់​ជាតិ​ ។

ជាមួយ​គ្នា​នេះ ក្នុង​រយៈពេល​កន្លង​មក ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏​សង្កេត​ឃើញ​មានការ​ផ្សព្វផ្សាយ សម្លៀក​បំពាក់​ដោយ​ប្រើ​អាវ​ផាយ ស្បៃ សំពត់​ហូល ឬ​ផាមួង​មក​ច្នៃប្រឌិត​ថ្មី ដើម្បី​ស្លៀកពាក់​បង្ហាញ​នៅ​ទី​សាធារណៈ ក្នុង​គោលបំណង​ចូលរួម​លើកតម្កើង​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី និង​ជំរុញ​ឱ្យ​មានការ​អភិរក្ស​តាម​ការ​យល់​ដឹង​រៀង​ៗ​ខ្លួន ដែល​សុទ្ធតែ​ជា​សកម្មភាព​គួរ​ជាទី​គោរព និង​លើកទឹកចិត្ត​ ។

ដោយឡែក​ផ្នែក​មួយ​នៃ​សម្លៀក​បំពាក់​ប្រពៃណី និង​យោង​តាម​ទំនៀម​ក្នុង​វប្បធម៌​ខ្មែរ “​អាវ​ផាយ​” ឬ​រាជសព្ទ ហៅ​ថា “​ព្រះ​ភូសា​ផាយ​” គឺ​ប្រើ​សម្រាប់​ពាក់​គ្រប​ពីលើ​អាវកត្រង់​របស់​មនុស្ស​ប្រុស​នៅ​ក្នុង​ពិធី​ប្រពៃណី ឬ​ក្នុង​ពិធី​ផ្លូវការ ផ្សេង​ៗ​តាម​កម្រិត​បុណ្យស័ក្តិ ឋានៈ កិត្តិយស​។ ព្រះ​ភូសា​ផាយ​សម្រាប់​ព្រះមហាក្សត្រ ត្បាញ​ពី​សូត្រ ប៉ាក់​ផ្កា ប៉ាក់​ឱន និង​រចនា​ល្អ​ពិចិត្រ​ប្រណីត​ពណ៌​មាស​ភ្លឺ​ផ្លេក សម្រាប់​ព្រះ​អង្គ​ទ្រង់គ្រឿង​ក្នុង​ព្រះរាជ​ពិធី​រាជាភិសេក​ឡើង​សោយរាជ្យ ​។

រីឯ ស្បៃ គឺជា​ផ្នែក​សំខាន់​នៃ​ការ​ស្លៀកពាក់​តុបតែង​កាយ​ស្ត្រី​ខ្មែរ ប្រើ​សម្រាប់​ពានា​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី និង​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ក្នុង​កិច្ច “​ព្រះថោង​តោង​ស្បៃ​” ដោយ​ការ​គ្រង​ស្បៃ គឺជា​ផ្នែក​មួយ​នៃ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ក្នុង​អាពាហ៍ពិពាហ៍ ឬ​ពិធី​សំខាន់​នានា​ក្នុង​ជីវិត​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ​នៃ​ការ​កកើត​ទឹកដី​និង​អរិយធម៌​ខ្មែរ ដំបូង​បង្អស់​។ ស្បៃ​ដែល​ប្រើ​ក្នុង​ពិធី​មង្គលការ ជា​ស្បៃ​ដែល​មានការ​រចនា​ប៉ាក់​ឱន​យ៉ាង​ផ្ចិតផ្ចង់​បំផុត​សម្រាប់​កូនក្រមុំ ប្រើ ជាមួយ​សំពត់ ក្បិន ផាមួង ល្បើក ឬ​សារបាប់​។ ស្បៃ​ប៉ាក់​ឱន ក៏​អាច​ប្រើ​ក្នុង​របាំ​បុរាណ​ដែរ​។ ក្រៅពី​នេះ ក៏​មាន​ស្បៃ ម្យ៉ាងទៀត​ជា​សាច់​ក្រណាត់​ធម្មតា ហើយ​គេ​និយម​ប្រើ​បាន​តែ​ជាមួយ​សំពត់​និង​ក្បិន​តាម​បែប​ប្រពៃណី​តែ​ប៉ុណ្ណោះ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ ព្រះមហាក្សត្រ​ខ្មែរ​បាន​ព្រះ​រាជានុញ្ញាត​ឱ្យ​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គ ជា​ពិសេស​អ្នក​ពុំ​មាន នា​ថ្ងៃ​អាពាហ៍ពិពាហ៍​ជា​មង្គល​សិរី​។ លទ្ធភាព អាច​ខ្ចី​សម្លៀក​បំពាក់​ប្រពៃណី​បែប​នេះ​ពី​ព្រះ​បរមរាជវាំង ដើម្បី​ស្លៀកពាក់​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត​ខ្លួន​នា​ថ្ងៃ​អាពាហ៍ពិពាហ៍​ជា​មង្គល​សិរី​ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា​សេចក្តី​ពន្យល់​សង្ខេប​ខាងលើ គឺ​ក្នុង​គោលបំណង​ជម្រាប​ជូន​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ពី​ចរិតលក្ខណៈ​ដើម នៃ​សម្លៀក​បំពាក់​ប្រពៃណី​មួយ​ចំនួន ដើម្បី​ជំរុញ​ការ​ចូលរួម​អភិរក្ស ក៏​ដូច​ជា​តម្រង់​ទិស​ការ​ច្នៃប្រឌិត​ឱ្យ​ផ្អែក​លើ​មូលដ្ឋាន ទំនៀម​នៃ​វប្បធម៌​ខ្មែរ​ជា​គោល ព្រមទាំង​ពញ្ញាក់​អារម្មណ៍​អ្នក​ប្រើប្រាស់​ឱ្យ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ចៀសវាង​ការ
ប្រើប្រាស់​ខុសឆ្គង ឬ​ត្រាប់​តាម​ការ​កែ​ច្នៃ​មួយ​ចំនួន​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្លៀក​បំពាក់​ប្រពៃណី ខ្មែរ​យើង​ ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ សូម​ព្យាយាម សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី ទាំង​ទម្រង់ និង​បរិបទ​ដើម​នៃ​ការ​ប្រើប្រាស់ មុន​នឹង ប្រើប្រាស់​ជា​សាធារណៈ ព្រោះ​ហេតុ​ថា ការ​ស្រឡាញ់​ពេញចិត្ត​ណាមួយ ឬ​ការ​ប្រើប្រាស់​អ្វីមួយ ដោយ​ពុំ​មានការ​ស្វែង​យល់ ពី​តម្លៃ និង​ឫសគល់​ដើម​ឱ្យ​ច្បាស់លាស់​នោះ អាច​នាំ​មក​នូវ​លទ្ធផល​អវិជ្ជមាន ធ្វើ​ឱ្យ​ខូចខាត​ឬ​បាត់បង់​តម្លៃ​នៃ​បេតិកភណ្ឌ ជាតិ​ខ្លួន​ទៅ​វិញ​។

សូម​ទំនាក់ទំនង​មក អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ (​លេខ​ទូរ​សព្ទ​/​តេ​ឡេ​ក្រាម ០១២ ៨៨១ ៤៤៧ និង​អ៊ីមែល chankethya@gmail.com) សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ការ​ផ្តល់​យោបល់ បច្ចេកទេស​ទៅ​តាម​តម្រូវការ​នានា​ក្នុង​ទិស​ដៅ​រួម​គ្នា​ពង្រឹង និង​ថែរក្សា​តម្លៃ​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​ផូរផង់​របស់​យើង ​។

ប្រើប្រាស់​ខុសឆ្គង ឬ​ត្រាប់​តាម​ការ​កែ​ច្នៃ​មួយ​ចំនួន​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្លៀក​បំពាក់​ប្រពៃណី ខ្មែរ​យើង​។

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​អ្នក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ សូម​ព្យាយាម សិក្សា​ស្រាវជ្រាវ​ឈ្វេងយល់​ឱ្យ​ច្បាស់​អំពី​ប្រវត្តិ​សម្លៀក​បំពាក់​ប្រពៃណី ទាំង​ទម្រង់ និង​បរិបទ​ដើម​នៃ​ការ​ប្រើប្រាស់ មុន​នឹង ប្រើប្រាស់​ជា​សាធារណៈ ព្រោះ​ហេតុ​ថា ការ​ស្រឡាញ់​ពេញចិត្ត​ណាមួយ ឬ​ការ​ប្រើប្រាស់​អ្វីមួយ ដោយ​ពុំ​មានការ​ស្វែង​យល់ ពី​តម្លៃ និង​ឫសគល់​ដើម​ឱ្យ​ច្បាស់លាស់​នោះ អាច​នាំ​មក​នូវ​លទ្ធផល​អវិជ្ជមាន ធ្វើ​ឱ្យ​ខូចខាត​ឬ​បាត់បង់​តម្លៃ​នៃ​បេតិកភណ្ឌ ជាតិ​ខ្លួន​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ