ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រដ្ឋ​រង​ខេត្តព្រៃវែង អំពាវនាវ​អោយ​ពលរដ្ឋ​ឈប់​បោស​សំរាម​តាម​ដងផ្លូវ ដើម្បី​បរិស្ថាន​ល្អ និង​សោភ័ណ​ភាព​ស្រស់​ស្អាត

9 ម៉ោង មុន

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី២៧ កុម្ភៈ រដ្ឋបាល​ក្រុង​ព្រៃវែង បាន​រៀបចំ​កម្មវិធី​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង ដើម្បី​ចូលរួម​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១៣ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ​«​សាមគ្គី​ដើម្បី​ទីក្រុង​ស្អាត​»…

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី២៧ កុម្ភៈ រដ្ឋបាល​ក្រុង​ព្រៃវែង បាន​រៀបចំ​កម្មវិធី​ធ្វើ​អនាម័យ​សម្អាត​ទីក្រុង ដើម្បី​ចូលរួម​អបអរសាទរ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១៣ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ​«​សាមគ្គី​ដើម្បី​ទីក្រុង​ស្អាត​» ក្រោម​អធិបតីភាពលោកស្រី សេង ទៀង អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់លោក សួន សុ​ម៉ា​លី​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ កងកម្លាំង​ទាំង​បី ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ព្រៃវែង​យ៉ាងច្រើន​កុះករ​ ។

លោកស្រី សេង ទៀង អភិបាលរង​ខេត្ត មាន​ប្រសាសន៍​លើក​ឡើង​ថា យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ខេត្តព្រៃវែង អំពី​បញ្ហា​បរិស្ថាន និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ទាំង​នៅ​គេហដ្ឋាន និង​សហគមន៍​។ ហើយ​ការ​ដោះស្រាយ​បញ្ហា​នេះ មិនមែន​ជា​ការងារ​របស់​បុគ្គល​ណា​ម្នាក់ ឬ​ស្ថាប័ន​ណាមួយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួលខុសត្រូវ​រួម​របស់​យើង​ទាំងអស់​គ្នា ដើម្បី​ក្រុង​ព្រៃវែង​មាន​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​ស្រប​តាម​ពាក្យស្លោក «កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន» ​។

លោកស្រី អភិបាលរង​ខេត្ត បាន​បន្ថែម​ថា សំរាម និង​សំណល់​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​កើនឡើង ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ កាក​សំណល់​សំរាម និង​ថង់​ប្លា​ស្ទិ​ក ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ទីក្រុង ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី សុខភាព​សាធារណៈ និង​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។

លោកស្រី អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​បោះ​សំរាម​ចោល​តាម​ដងផ្លូវ ហើយ​សូម​ឱ្យ​ចូលរួម​សាមគ្គី​គ្នា​សម្អាត​បរិស្ថាន និង​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​ខេត្តព្រៃវែង​ មាន​សោភណភាព​ស្អាត ពោរពេញ​ទៅ​ដោយ​ពណ៌​បែ​តង និង​គ្មាន​សំរាម​នៅ​តាម​ទី​សាធារណៈ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ