រឿងស៊ីដា.ច់ប្រាក់សាលាជាង៣០លានរៀល នាយកវិទ្យាល័យ ជាស៊ីមតាកែវ ត្រូវបានក្រសួងផ្លាស់ប្តូដោយប.ង្ខំ
- តាកែវ
ខេត្តតាកែវ ៖ លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ខេត្តតាកែវ ៖ លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
ខេត្តតាកែវ ៖ លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។
លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានរកឃើញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។
រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចថា ទី១៖ ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ឱ្យទៅបម្រើការងារនៅអង្គភាពក្រោម ឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ
ទី២៖ បង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវិទ្យាល័យ «ជាស៊ីមតាកែវ» ដែលដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាថ្មី
ទី៣៖ លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ចំនួន ៣៤,១១២,៦០០រៀល ចូលថវិកាសាលា។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឲ្យដឹងថា ពិតជាមានការផ្លាស់ប្ដូនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ពិតប្រាកដមែន ហើយករណីនេះគឺយោងទៅតាមលិខិតរបស់ក្រសួងអប់រំ និងមានការពិភាក្សាជាមួយអភិបាលខេត្ត និងអភិបាលរងខេត្តទទួលបន្ទុក ដោយសម្រួលភារកិច្ចលោក ទ្រី ឆាយ ឲ្យមកបម្រើការងារនៅមន្ទីរអប់រំ។
លោកប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្តបានបញ្ជាក់ថាចំពោះការផ្លាស់ប្ដូលោកនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» គឺពាក់ព័ន្ធទៅនិងនីតិវិធី នៃការប្រើប្រាស់ថវិការរបស់សាលា ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ