ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ផ្ទុះ​លាន់យ៉ាង​ខ្លាំង ស្រាប់តែមាន​អណ្តាត​​ភ្លើងឆេះឃ្លាំងអេតចាយកណ្តាលអាធ្រាត្រនៅស្ទឹងមានជ័យ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ខែកុម្ភៈ ឆ្នាំ​២០២៦ ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។…

រាជធានីភ្នំពេញ ៖ សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​អស់​ស្ទើរ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ខែកុម្ភៈ ឆ្នាំ​២០២៦ ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័​ត៍​មានបាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឮ​ស្នូ​សំឡេង​ផ្ទុះ​លាន់ឮ​យ៉ាង​ខ្លាំង​ចេញពី​ក្នុង​ឃ្លាំង​រួច​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​ដែល​ពួក​គាត់​ក៏​នាំ​គ្នា​ទាញ​ទុយោ​ទឹក​និង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​ជា​បណ្តោះអាសន្ន​រួច​នាំ​គ្នា​ប្រញាប់រ​ត់ទៅ​ប្រមូល​សម្ភា​រះ​ដែល​មាន​តម្លៃ​ចេញ​ហើយ​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​ជា​បន្ទាន់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់
បន្ទាន់​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ​ភ្លាម ៗ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ជា​ច្រើន​គ្រឿង​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​ជំនាញ​ប្រតិបត្តិការ​បាញ់​ពន្លត់​ចប់ ឃើញ​ថា​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​គ្រឿង​ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​យប់​ថ្ងៃ​ដដែល ចំពោះ​ករណី​ខាងលើ​នេះ​ដែរ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​អ្នក​រង​របួស​នោះ​ទេ ពោល​គឺ​ខូចខាត​តែ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​ខ្នង រួម​មាន​សម្ភា​រះ​ក្នុង​នោះ​មួយ​ចំនួន​ធំ ចំពោះ​មូលហេតុ​ឆេះ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ