ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីនកម្ពុជា ៖ ការ​រាយការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​មីន​ប្រឆាំង​មនុស្ស​នៅ​តាម​បណ្តោយ​ព្រំដែន ត្រូវធ្វើ​ឡើង​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ច្បាស់លាស់ និង​ទំនួល​ខុស​ត្រូវ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​ដោយ​គូសបញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​ដោយ​គូសបញ្ជាក់​ថា ការ​រាយការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស នៅ​តាម​បណ្តោយ ព្រំដែន ត្រូវធ្វើ​ឡើង​ដោយ​ភាព​ប្រុង​ប្រយ័ត្ន មាន​ភាព​ច្បាស់លាស់ និង​ប្រកបដោយ​ទំនួល​ខុស​ត្រូវ ។

កម្ពុជា នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​អនុសញ្ញា​ហាមប្រាម​ការ ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)​។ កម្ពុជា មិន​បាន​ដាក់​មីន​ថ្មី ហើយ​ជំហរ​របស់​កម្ពុជា​មិន មានការ​ផ្លាស់​ប្ដូរ មាន​តម្លាភាព និង​មាន​ភាព​ច្បាស់លាស់ ។

តំបន់​ព្រំដែន​កម្ពុជា​-​ថៃ មានការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារ​មីន ដែល​បន្សល់​ពី​ជម្លោះ​ប្រដាប់ អាវុធ​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​។ មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវ​បាន​រក​ឃើញ​ជារ​រឿយ​ៗ​នៅ​ក្នុង តំបន់​នេះ ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ ហេតុនេះ​ហើយ វា​ចាំបាច់​បំផុត​ដែល​ភាគី​ទាំង​ពីរ ត្រូវ​បង្កើន​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី ដើម្បី​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ទាំងនេះ ។

ក្នុង​ន័យ​នេះ ការ​រក្សា​ទុក​ភស្តុ​តាង ការ​ស៊ើបអង្កេត ការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ជា​ឯកតោភាគី និង​ការ បង្ហាញ​សេចក្តីសន្និដ្ឋាន​ជា​សាធារណៈ​ដោយ​អាជ្ញាធរ​ថ គឺជា​សកម្មភាព​ឯកតោភាគី​ទាំងស្រុង ដែល​ទ​ង្វើ នេះ មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ស្វែងរក​ការ​ពិត ប្រកបដោយ​ភាព​ស្មោះ​ត្រង់នោះ​ឡើយ​។ បញ្ហា​មីន គឺជា បញ្ហា​រសើប និង​តម្រូវ​ឱ្យ​មានការ​ផ្ទៀងផ្ទាត់​បច្ចេកទេស​រួម​គ្នា ដែល​ត្រូវធ្វើ​ឡើង​ប្រកបដោយ​តម្លាភាព វិជ្ជាជីវៈ និង​កិច្ច​សហប្រតិបត្តិការ ។

ការ​ដោះស្រាយ​បញ្ហា​នេះ ត្រូវធ្វើ​ឡើង​តាម​យន្តការ​ដែល​បាន​ព្រមព្រៀង​គ្នា សម្រាប់​ការ​វាយ​ត​ម្ល និង​ការ​ផ្ទៀងផ្ទាត់​បច្ចេកទេស កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​សហការ​ប្រកបដោយ​ស្ថាបនា និង តម្លាភាព ក្នុង​ការ​ស្រាយ​បំភ្លឺ ដើម្បី​សុវត្ថិភាព​របស់​ជន​ស៊ី​វិល និង​សហគមន៍​ក្នុង​តំបន់​ព្រំដែន ។

សកម្មភាព​មីន មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​នយោបាយ​នោះ​ឡើយ ព្រោះ​សកម្មភាព​មីន​គឺ ការ​ជួយ​សង្គ្រោះ​ជីវិត កាត់​បន្ថយ​ហានិភ័យ​មនុស្សធម៌ និង​ការ​លើកកម្ពស់​សន្តិភាព និង​ការ​ជឿ​ទុកចិត្ត​គ្ន ទៅ​វិញ​ទៅ​មក​។ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សន្ទនា ផ្ដល់​កិច្ច​សហប្រតិបត្តិការ និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង រួម​គ្នា ឆ្ពោះទៅ​សម្រេច​បាន​ព្រំដែន​ដែល​មាន​សុវត្ថិភាព ស្ថិរភាព និង មានការ​ខណ្ឌសីមា​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ