តម្លៃ​ប្រេង​ធ្លាក់​ចុះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​


ទីក្រុង​ឡុ​ង​ដ៍ ៖ តម្លៃ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent បាន​ធ្លាក់​ចុះ​ជាង​១%​ទៅ​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​វិនិយោគិន​ត្រៀមខ្លួន​សម្រាប់​កំណើន​ផលិតកម្ម​១​លាន​ធុង​ក្នុង​១​ថ្ងៃ​បន្ថែម​ទៀត ដែល​នឹង​ចូល​ក្នុង​ទីផ្សារ​បន្ទាប់​ពី​OPEC និង​ដៃគូ​យល់​ស្រប​ថា នឹង​បង្កើន​ផលិតកម្ម ។

បើ​ទោះជា​មាន​កំណើន​ក្តី អ្នកវិភាគ​បាន​និយាយ​ថា ទីផ្សារ​ប្រេង​ពិភពលោក អាច​នឹង​បន្ត​មាន​ភាព​តូច​ចង្អៀត​ក្នុងឆ្នាំនេះ ។ បន្ទាប់​ពី OPEC បាន​សម្រេច​ថា នឹង​បង្កើន​ផលិតកម្ម​កាលពី​ចុង​ស​ប្តា​ហ៍​មុន តម្លៃ​ប្រេង​បាន​កើនឡើង ព្រោះតែ​មានការ​គិត​ថា កំណើន​នេះ​ប្រហែលជា​មិន​បង្កើន​ការ​ផ្គត់ផ្គង់​ច្រើន​ទេ ។

ប្រទេស​ជា​សមាជិក OPEC និង​ដៃគូ​ដែល​មិនមែន​ជា​សមាជិក​រួម​មាន ប្រទេស​រុ​ស្ស៊ី​​បាន​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ​តាំងពី​ឆ្នាំ​២០១៧​មក ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​ចង្អៀត​ជាង​មុន និង​បង្កើន​តម្លៃ​ប្រេង ។

បន្ទាប់​ពី​កិច្ចប្រជុំ​ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ OPEC​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​ផ្គត់ផ្គង់​អាច​នឹង​ខ្ពស់​ជាង​មុន ។ ព្រោះតែ​ភាព​រអាក់រអួល​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា វ៉េ​ណេ​ស៊ុ​យ​អេ​ឡា និង​អង់​ហ្គោ​ឡា ទិន្នផល​ប្រេង​របស់​OPEC​ទាប​ជាង​គោលដៅ​នៃ​ការ​កាត់​បន្ថយ ។

យ៉ាងណា​ក្តី ធនាគារ Goldman Sachs បាន​ព្រមាន​ថា ៖« ការ​ដាច់​ចរន្តអគ្គិសនី​នៅ​កន្លែង​​បូម​ប្រេង​ខ្សាច់ Syncrude Canada អាច​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ខាងជើង​ខ្វះ​ការ​ផ្គត់ផ្គង់​ប្រេង​ប្រមាណ​៣៦​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ សម្រាប់​ខែកក្កដា​» ។ ពួក​គេ​បាន​បន្ថែម​ថា ករណី​នេះ​នឹង​ធ្វើ​ឲ្យ​មាន​កង្វះខាត​ប្រេង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ធ្វើ​ឲ្យ​ការ​បង្កើន​ផលិតកម្ម​របស់ OPEC ជា​តម្រូវការ​ដ៏​ខ្លាំង​មួយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ