ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៨៦​នាក់​​ក្រោយ​ហិ.ង្សា​រវាង​ពួកអ្នក​ចិញ្ចឹម និង​ពួក​កសិករ

5 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា​ ៖​ បើ​តាម​កងកម្លាំង​សន្តិសុខ​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ទី​២៥ ​មិថុនា បានបញ្ជូ​ន​កម្លាំង​បន្ថែម​មក​កាន់​រដ្ឋ PLATEAU នា​ភាគ​កណ្ដាល​ប្រទេស ក្រោយ​ចុង​សប្ដា​​ហ៍​នៃ​អំពើ​ហិង្សា​រវាង​ពួក​អ្នក​ចិញ្ចឹមសត្វ​ជា​ជន​អ៊ិ​ស្លា​ម ​និង​ពួក​កសិករ​គ្រឹ​ស្ត…

ប្រទេស​នី​ហ្សេ​រី​យ៉ា​ ៖​ បើ​តាម​កងកម្លាំង​សន្តិសុខ​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ទី​២៥ ​មិថុនា បានបញ្ជូ​ន​កម្លាំង​បន្ថែម​មក​កាន់​រដ្ឋ PLATEAU នា​ភាគ​កណ្ដាល​ប្រទេស ក្រោយ​ចុង​សប្ដា​​ហ៍​នៃ​អំពើ​ហិង្សា​រវាង​ពួក​អ្នក​ចិញ្ចឹមសត្វ​ជា​ជន​អ៊ិ​ស្លា​ម ​និង​ពួក​កសិករ​គ្រឹ​ស្ត ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨៦​នាក់​ស្លាប់ ប៉ុន្តែ​ប្រភព​ព័ត៌មាន​មូលដ្ឋាន​ថា ចំនួន​ជន​រង​គ្រោះ​​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​។

អង្គការក្រៅរដ្ឋាភិបាល​គ្រឹ​ស្ត​មួយ អះអាង​ថា​ បាន​ជំរឿន​ឃើញ​អ្នក​ស្លាប់​ដល់​ទៅ​១៦៩​នាក់​ក្នុងភូមិ​៦​។ ការ​វាយប្រហារ​ដោយ​មាន​ការ​សម្របសម្រួល​គ្នា កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៣ ​មិថុនា ​ក្នុងភូមិ​ជា​ច្រើន​នៃ​រដ្ឋ PLATEAU​។​ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​៦​នាក់​របួស​ធ្ងន់​។ ​ចំណែក​ផ្ទះ​៥០​ខ្នង ​និង​ម៉ូតូ​១៥​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​។ ​ការ​វាយប្រហារ​ទាំងនេះ កើត​​មាន​ ជា​ពិសេស​នៅ​ភូមិ​​រ៉ា​ហ្សា​ត រូ​គូ នី​យ៉ា​រ គូ​រ៉ា​និង​ហ្គា​ណា​រ៉ូ​ប ក្នុង​តំបន់​បា​គី​ន​ឡា​ឌី។ ​ភូមិ​ដែល​កើត​មានការ​វាយប្រហារ​មាន​សរុប​ដល់​១១​ភូមិ​។

អាជ្ញាធរ​​បាន​បញ្ជា​ក់ថា​ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ រួច​បម្រាម​គោចរ​ពេល​យប់​ត្រូវ​បាន​ដាក់​ក្នុង​តំបន់​មានការ​វាយប្រហារ​។​ រដ្ឋ ​PLATEAU​ នា​ភាគ​ខាងជើង​មាន​ពួក​អ៊ិស្លា​ម​ភាគច្រើន​គឺភាគ​ខាងត្បូង​មាន​ពួក​គ្រឹ​ស្ត​ភាគច្រើន​។ ​ជម្លោះ​សហគមន៍​ទាំង​២​តែង​កើត​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ