ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកនិយាយមិនចេញ​… ពេល​ឃើញគាត់ស្លា.ប់បែបនេះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​នាយក​រង​រោងចក្រ​មួយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​លើ​កៅអី​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​-​កាស៊ីណូ ហ្គូ​ឌេ​ន ហ្គា​ឡាក់​ស៊ី ដោយ​គេ​សង្ស័យ​ថា…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​នាយក​រង​រោងចក្រ​មួយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​ស្លាប់​លើ​កៅអី​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​-​កាស៊ីណូ ហ្គូ​ឌេ​ន ហ្គា​ឡាក់​ស៊ី ដោយ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​គាំងបេះដូង ឬ​ខ្យល់​.​គ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​២៥ មិថុនា ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ OZEKI HIROYUKI ភេទ​ប្រុស អាយុ​៦៩ឆ្នាំ ជា​ជនជាតិ​ជប៉ុន និង​ជា​នាយករង​ក្នុង​រោងចក្រ TAKISADA (​ព្រៃ​ផ្ដៅ​) សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ខាងលើ ។ ក្រោយ​សមត្ថ​កិច្ច និង​គ្រូពេទ្យ​ពិនិត្យ​សាកសព​រួច បាន​សន្និដ្ឋាន​ថា គាត់​ស្លាប់​នៅ​វេលា​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ​មក​ម្លេ​៉ះ ។

បច្ចុប្បន្ន សាកសព ត្រូវ​បាន​ក្រុមហ៊ុន​ជួល​រថយន្ដ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ភ្នំពេញ រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​ប្រទេស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ