ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានការលើកលែង ! ជនបរទេសពាក់ព័ន្ធនឹងការលួចឆ្លងដែន និងការងារខុសច្បាប់ត្រូវបានបណ្ដេញចេញពីកម្ពុជា

55 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​ក្តៅ​ដោយ​ធ្វើការ​បណ្ដេញ​ជនបរទេស​ចំនួន​២២៥ នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ បន្ទាប់​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន…

រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​ក្តៅ​ដោយ​ធ្វើការ​បណ្ដេញ​ជនបរទេស​ចំនួន​២២៥ នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ បន្ទាប់​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាក់ស្តែង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស នា​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​បណ្ដេញចេញ​ជនបរទេស​ចំនួន ២២៥​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ថ្ងៃ​ទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន ២២៥​នាក់ (​ស្រី ៣៨​នាក់​) មាន​១៣​សញ្ជាតិ រួម​មាន​ចិន ហ្គា​ណា កេ​ន​យ៉ា ម៉ា​ឡេ​ស៊ី ចិនតៃវ៉ាន ប៉ា​គី​ស្ថាន ឥណ្ឌា ឥណ្ឌូ​នេ​ស៊ី យ៉ូ​ហ្គ​ង់​ដា ស្រី​លង្កា ហ្វី​លី​ពី​ន វៀតណាម និង​ហ្ស៊ី​ម​ប៉ា​វេ ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ជនបរទេស​ទាំងអស់​នេះ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ