ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​សាងសង់​រង្វង់​មូល​ថ្មី​មួយទៀត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥៧ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​​

3 នាទី មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​មើលឃើញ​ថា ​ផ្លូវបំបែក​ជា​បួន​មួយ​កន្លែង​​តែង​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ…

ខេត្ត​ប៉ៃលិន ៖ ដោយ​មើលឃើញ​ថា ​ផ្លូវបំបែក​ជា​បួន​មួយ​កន្លែង​​តែង​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱ​វាទ បាន​អញ្ជើញ​ពិនិត្យ​មើល​ទីតាំង​រៀបចំ​សាងសង់​រង្វង់​មូល​ថ្មី​មួយទៀត នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ក្បែរ​វត្ត​អូរ​ច្រា ស្ថិត​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្រោម​គោលនយោបាយ​ឈ្នះ​ៗ និង​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ សន្តិភាព ពេញ​លើ ផ្ទៃ​ប្រទេស មាន​ស្ថិរ​ភាព​នយោបាយ ជា​ពិសេស ​បាន​ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ជាយ​​ដែន និង​ធ្លាប់​ជា​សមរភូមិ​យ៉ាង​ក្តៅ​គគុក មាន​ការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គួរ​ជាទី​មោ​ទ​ន ។

ហើយ​ជាក់ស្តែង​ បន្ទាប់​ពី​រង្វង់​មូល​មួយ​នេះ បាន​លេច​ចេញ​ជា​រូបរៀង​ឡើង​នា​ពេល​ខាង​មុខ គឺ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​មាន​ឡើង​ជា​ញឹកញាប់​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​នេះ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង​សំណូមពរ រួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​​ផល​ប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស  និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ ​សម្រេច​បាន​ទៅ​តាម​ការ​គ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ទាំងអស់​គ្នា​ ។

ប្រជាពលរដ្ឋក៏​បាន​បង្ហាញ​នូវ​សេចក្តី​ត្រេកអរ​យ៉ាង​ខ្លាំង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ជំទាវ បណ្ឌិត​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន ជា​ពិសេស​ ការ​ធានា​សុវត្ថិភាព ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​បញ្ចៀស​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ