ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា ៖ CMAC បន្តជំរុញការបោស សម្អាតយុទ្ធភណ្ឌសង្គ្រាមនៅតាមតំបន់លំនៅដ្ឋានពលរដ្ឋ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ លោក ហេង រតនា ប្រកាស​ថា កងកម្លាំង​ស៊ី​ម៉ាក់​កំពុង​បន្ត​បេសកកម្ម​យ៉ាង​សកម្ម​ក្នុង​ការ​រុករក និង​បោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ លោក ហេង រតនា ប្រកាស​ថា កងកម្លាំង​ស៊ី​ម៉ាក់​កំពុង​បន្ត​បេសកកម្ម​យ៉ាង​សកម្ម​ក្នុង​ការ​រុករក និង​បោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ដែល​នៅ​សេសសល់​ពី​សម័យកាល​ជម្លោះ​នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗ ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ កងកម្លាំង​CMAC បន្ត​ជំរុញ​ការ​បោសសម្អាត​គ្រាប់​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សៀម​ឈ្លានពាន តាម​តំបន់​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ស្រប​តាម​គោលដៅ​របស់​សម្តេច​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឱ្យធ្វើ​សកម្មភាព​ចាំបាច់ ជា​អាទិភាព​សម្រាប់​ធានា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ប្រកបដោយ​សុវត្ថិភាព ។

សូម​បញ្ជាក់​ថា កងកម្លាំង CMAC នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​នូវ​បច្ចេកទេស​ទំនើប និង​កម្លាំង​ជំនាញ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ផែនការមេ​របស់​រាជរដ្ឋាភិបាល ។
លោក ហេង រតនា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​ដល់​សមត្ថកិច្ច ប្រសិនបើ​បាន​ជួប​ប្រទះ​នូវ​វត្ថុ​ដែល​មានការ​សង្ស័យ​ថា​ជា​យុទ្ធភណ្ឌ​សង្គ្រាម ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ