ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត២៩តោន ! ប្រហិត និងសាច់បង្កកខូចគុណភាព ត្រូវបានដុតកម្ទេចចោលនៅហូជីមិញ

35 វិនាទី មុន

ហូ​ជី​មិ​ញ ៖ ប្រហិត សាច់ក្រក ហត​ដក ប៉ា​តេ និង​ចំណីអាហារ​សុទ្ធតែ​ពេញ​និយម​ជិត​២៩​តោន ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល សាក​ស្រមៃ​មើល បើ​ទំនិញ​ទាំងនេះ…

ហូ​ជី​មិ​ញ ៖ ប្រហិត សាច់ក្រក ហត​ដក ប៉ា​តេ និង​ចំណីអាហារ​សុទ្ធតែ​ពេញ​និយម​ជិត​២៩​តោន ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល សាក​ស្រមៃ​មើល បើ​ទំនិញ​ទាំងនេះ អាច​នឹង​ត្រូវ​ចែកចាយ​ទៅ​តាម​ភោជនីយដ្ឋាន ហាង​អាហារ និង​ពេល​ជួបជុំ​ក្រុម​គ្រួសារ​ពេល​ចូល​ឆ្នាំ តើ​នឹង​ង​មានរឿង​អ្វី​កើតឡើង​ទៅ?

កំលុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម អាជ្ញាធរ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ និង​បណ្តា​ខេត្ត​ក្រុង​នានា បាន​ស្ទាក់​ឆែកឆេរ​រថយន្ត​ដឹក​ទំនិញ​ចំណីអាហារ ដោយ​រក​ឃើញ​អាហារ​រាប់​តោន​ខូចគុណភាព និង​គ្មាន​ប្រភព​ច្បាស់លាស់ ដោយ​ផលិត​ចំណីអាហារ និង​សាច់​បង្កក​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនោះ​ត្រូវ​គេ​ដឹង​ថា សម្រាប់​ត្រៀម​ផ្គត់ផ្គង់​តាម​ទីផ្សារ ដែល​នឹង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​ចំណីអាហារ និង​ប៉ះពាល់​ផ្ទាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ ប៉ូលិស​សេដ្ឋកិច្ច​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ដុត​ក​ម្ទេ​ចោល​នូវ​ផលិតផល​អាហារ និង​សាច់​បង្កក​ចម្រុះ​រហូត​ដល់​ជិត ២៩ តោន បន្ទាប់​ពី​រឹបអូស​បាន​ពី​រថយន្ត​ដឹក​ទំនិញ​ក្លា​សេ​ចំនួន ២​គ្រឿង ។ យោង​តាម​សារព័ត៌មាន VietnameNet បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​កន្លង​ទៅ ប៉ូលិស​សេដ្ឋកិច្ច​ក្រុង​ហូ​ជី​មិ​ញ​បាន បាន​ឆែក​ឆែរ រថយន្ត​ដឹក​ទំនិញ​ចំនួន​គ្រឿង ដែល​កំពុង​ចត​នៅ​ក្នុង​ចំណតរថយន្ត​តាម​បណ្តោយ​ផ្លូវ Le Thi Rieng សង្កាត់ Thoi An ទីក្រុង​ហូ​ជី​មិ​ញ​។

ក្នុងអំឡុងពេល​ឆែកឆេរ អាជ្ញាធរ​បាន​រក​ឃើញ និង​រឹបអូស​អាហារ​ក្លា​សេ​គ្មាន​ប្រភព​ដើម​ជាង​២៨,៨ តោន រួម​មាន ៖ កន្សោមដោះ​ជ្រូក​៖ ១៣,៩០០​គីឡូក្រាម​, ខ្លាញ់ជ្រូក ៖ ១,០០០​គីឡូក្រាម​, ឆ្អឹង​ជ្រូក ៖ ៣៦០ គីឡូក្រាម​, ពងមាន់​ខ្ចី​៖ ៥២០ គីឡូក្រាម​, ទ្រូង​ក្ងាន​៖ ៣២០ គីឡូក្រាម​, នំ​ប៉ាវ ៖ ១,២៤៥ គីឡូក្រាម​, សាច់ក្រក​៖ ៨,៣៧៤ គីឡូក្រាម​, ខ្វា​គោ​៖ ២៤០ គីឡូក្រាម​, ហត​ដក ៖ ២,១០០ គីឡូក្រាម និង ប្រហិត​ចម្រុះ​៧៦៥​គីឡូក្រាម ដោយ​គិត​ជា​តម្លៃ​សរុប​ជាង ២,៣​ប៊ី​លាន​ដុ​ង ឬ​ប្រហែល​៩​ម៉ឺន​ដុល្លារ​។

យោង​តាម​ចម្លើយ​សារភាព​របស់​អ្នកបើកបរ និង​ម្ចាស់​ទំនិញ បានឱ្យ​ដឹង​ថា ប្រភេទ​អាហារ​ទាំងនេះ​ត្រូវ​បាន​ប្រមូល​ទិញ​ចេញពី​ប្រភព​ផ្សេង​ៗ​ជា​ពិសេស​តាម​រយៈ​បណ្តាញ​សង្គម ហើយ​ដឹក​ជញ្ជូន​ពី​ទីក្រុង​ហាណូយ មក​ទីក្រុង​ហូ​ជី​មិ​ញ ដោយ​ត្រូវ​យក​ទៅ​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​កន្លែង​ជា​ច្រើន រួម​ទាំង​ភោជនីយដ្ឋាន និង​អាជីវកម្ម​លក់​អាហារ​តាម​ដងផ្លូវ​ទូ​ទាំង​ទីក្រុង ។

គួរ​កត់​សម្គាល់ថា ជនសង្ស័យ​បាន​ប្រើប្រាស់​ល្បិច​ផ្សេង​ៗ​ដើម្បី​គេច​ពី​ភ្នែក​ប៉ូលិស ដូច​ជា​ការ​ផ្លាស់​ប្តូរ​មធ្យោបាយ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ច្រើន​ខ្សែ និង​ការ​ស្តុក​ទុក​ទំនិញ​នៅ​តាម​ផ្សា​របោះ​ដុំ កន្លែង​ទំនេរ ឬ​ការដ្ឋាន​សំណង់​ជាដើម ។

ប៉ូលិស​ទីក្រុង​ហូ​ជី​មិ​ញ បាន​ផាកពិន័យ​រដ្ឋបាល និង​បញ្ជា​ឱ្យ​កម្ទេច​ចោល​នូវ​អាហារ​ក្លា​សេ​គ្មាន​ប្រភព​ដើម​ទាំងអស់​ចំនួន ២៨,៨២៤​គីឡូក្រាម ស្រប​តាម​ច្បាប់ ។ បន្ទាប់​ពី​ហេតុការណ៍​នេះ ប៉ូលិស​ទីក្រុង​ហូ​ជី​មិ​ញ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ តែ​អាហារ​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​មិន​ត្រូវ​ប្រើប្រាស់​ផលិតផល​ដែល​ហួសកំណត់ កកិត​ខូច​ទ្រង់ទ្រាយ មាន​សញ្ញា​ស្អុយរលួយ ប្តូរ​ពណ៌ ឬ​មាន​ក្លិន​និង​រសជាតិ​មិនធម្មតា ។

ពេល​រក​ឃើញ​សញ្ញា​សង្ស័យ​ណាមួយ​នៃ​អាហារ​មិន​មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​គួរ​សាយ​ការណ៍​ជា​បន្ទាន់​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដែល​នៅ​ជិត​បំផុត ។ សម្រាប់​អាជីវកម្ម​ដែល​ដំណើរការ​ឃ្លាំង ចំណតរថយន្ត និង​កន្លែង​ផ្ទុកទំនិញ ចាំបាច់​ត្រូវ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូវ​ផ្តល់​ទីតាំង​សម្រាប់​ផ្ទុកទំនិញ​គេចពន្ធ ទំនិញ​ហាមឃាត់ ឬ​ទំនិញ​គ្មាន​ប្រភព​ដើម​ឡើយ និង​ត្រូវ​សហការ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​នៅ​ពេល​រក​ឃើញ​សញ្ញា​នៃ​ការ​រំ​លោ​.​ភ​ច្បាប់ ដើម្បី​រួមចំណែក​ធានា​សុវត្ថិភាព​ចំណីអាហារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​តំបន់ ៕

កែសម្រួលដោយ